ហួសចិត្ត! ធំប៉ុណ្ណឹងហើយ ស្រីម៉ុច​ ត្អូញថាតូចទៀត

តួអង្គក្នុងបទចម្រៀង “ជីដូនកាកី” អ្នកនាង ស្រី ម៉ុច បើទោះបីជាមានវ័យជ្រេមានកូនប្រុសស្រីកំលោះក្រមុំហើយក្តី ក៏ជានិច្ចកាលអ្នកនាងនៅតែបង្ហាញភាពស៊ិចស៊ីបញ្ចេញដើមទ្រូងទ្រលុកទ្រលន់បង្អួតមហាជនដូចមុនដដែល។ ប៉ុន្តែ បច្ចុប្បន្នបើទោះបីជាដើមទ្រូងអ្នកនាងមានទំហំមួយគួរឱ្យចាប់អារម្មណ៍ទៅហើយក្ដី ក៏អ្នកនាងនៅតែត្អូញថានៅស្ទើរមិនទាន់សមបំណងទៀត។

ក្នុងគណនីហ្វេសប៊ុករបស់អតីតតារារូបនេះបានឱ្យដឹងដោយភ្ជាប់ជាមួយរូបថតដ៏សិចស៊ីផ្ទាល់ខ្លួនអមដោយខ្លឹមសារថា៖ “ជេរក៏មានអ្នកសសើរក៏មាន។ សំខាន់អត់បានធ្វើអីខុស  គ្រាន់តែស្ដាយថាកាលហ្នឹងនៅមិនទាន់ចាក់ឱ្យពេញ បានមើលទៅមិនសូវឃើញស្អាត …”។

គួរបញ្ជាក់ថាកន្លងមកអតីតតារាសម្ដែងរូបនេះក៏ធ្លាប់ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញលិខិតជាផ្លូវការព្រមានពីរឿងស្លៀកពាក់ស៊ិចស៊ីជ្រុលពេកផងដែរ ប៉ុន្តែអ្នកនាងក៏បានចេញលិខិតតបទៅវិញថាខ្លួនបានលាឈប់ពីវិស័យសិល្បៈតាំងពីឆ្នាំ ២០០៨ ដូច្នេះអ្នកនាងមិនមែនជាអ្នកសិល្បៈដែលក្រសួងត្រូវព្រមានទៀតទេ៕

ដោយ៖ ភូមិន្ទ