ក្ដៅៗ! មាន សូនីតា វែកមុខជនបង្ខូចកិត្តិយសនាងឃើញហើយ (មានវីដេអូ)

តារាសម្ដែងនិងម៉ូឌែលជាប់ងារជារាជិនីក្រមា មាន សូនីតា ក្រោយពីប្រកាសស្វែងរកជំនួយពីមហាជន ឱ្យជួយ Report គណនីផេកមួយដែលបានយករូបភាពរបស់កញ្ញាទៅបង្ហោះដោយភ្ជាប់ជាមួយខ្លឹមសារអាសអាភាសរួចមក ពេលនេះនាងវែកមុនជននេះឃើញហើយ។

កាលពីយប់ថ្ងៃទី ២៤ កក្កដា នេះ ក្នុងគណនីផេកនិងហ្វេសប៊ុក កញ្ញា មាន សូនីតា បានបង្ហាញវីដេអូពីមុខមាត់ពិតម្ចាស់គណនីផេកនោះ អមដោយសារសុំទោសជាសាធារណរបស់បុគ្គលនោះផងដែរ។ យោងតាមវីដេអូសុំទោសជាសារធារណ ជននេះបានសារភាពថាខ្លួនបង្កើតផេកនោះឡើងក្នុងគោលបំណងដើម្បីទុកលក់ផលិតផល ហើយការយករូបភាពស៊ិចស៊ីរបស់កញ្ញា មាន សូនីតា ទៅបង្ហោះអមដោយខ្លឹមសារអាសអាភាសនោះគឺគ្រាន់តែចង់ឱ្យផេកឆាប់ល្បីតែប៉ុណ្ណោះ។

 

ឆ្លើយតបទៅនឹងការចេញមុខបកស្រាយក៏ដូចជាសុំទោសជាសាធារណរបស់យុវជនរូបនេះ កញ្ញា មាន សូនីតា ក៏បានយល់ព្រមអភ័យទោសឱ្យដោយព្រមានហាមមានជាលើកទីពីរ។ កញ្ញា ក៏បានអំពាវនាវដល់បណ្ដាសិល្បករផ្សេងៗគួរស្វះស្វែងរកយុត្តិធម៌ឱ្យខ្លួនឯងពេលជួបរឿងអយុត្តិធម៌ណាមួយ ព្រោះពាក្យថាតារា ជាមនុស្សរបស់មហាជន តែមិនមែនមានន័យថាគេអាច​ធ្វើអ្វីលើស្រេចតែចិត្តនោះទេ។

ចង់ដឹងថាយុវវជននេះធ្វើការបកស្រាយ និងសុំទោសកញ្ញា មាន សូនីតា បែបណានោះ សូមទស្សនាវីដេអូខាងក្រោម៖

សុំបញ្ចប់រឿង …យប់នេះ

Posted by Mean Sonyta មាន សូនីតា on Friday, July 24, 2020

ដោយ៖ភូមិន្ទ