Olivia de Havilland កំពូលតារាសម្ដែងម្ចាស់ពានអូស្កាទទួលមរណភាព

លោកស្រី Olivia de Havilland តារាហូលីវូដដ៏ល្បីល្បាញបានទទួលមរណភាពនាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយជរាពាធក្នុងជន្មាយុ ១០៤ ឆ្នាំក្នុងក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសៗល្បីទូទាំងពិភពលោកបានឱ្យដឹងថា Olivia de Havilland បានទទួលមរណភាពព្រោះតែភាពជរារបស់ខ្លួនបន្ទាប់ពីក្រាញននៀលក្នុងវស័យសិល្បៈអស់រយៈកាលជាង ៥០ ឆ្នាំ និងសម្ដែងខ្សែភាពយន្តបានជិត ៥០ រឿងរួចមក។ Olivia de Havilland ជាតារាម្នាក់ដែលនៅសេសសល់ចុងក្រោយពីយុគសម័យមាសរបស់ហូលីវូដហើយក៏ជាតារាចុងក្រោយដែលនៅរស់ក្រោយពីសម្ដែងរឿង Gone with the Wind (១៩៣៩) ដែលជាខ្សែភាពយន្ដមួយទទួលបានពានរង្វាន់ជាច្រើនផងដែរ។

គួរបញ្ជាក់ឱ្យដឹងថាតារា De Havilland គឺជាតារាសម្ដែងឈ្នះពានរង្វាន់អូស្កាដែលមានអាយុចំណាស់ជាងគេនៅពេលបច្ចុប្បន្ន  ហើយការទទួលមរណភាពរបស់តារាហូលីវូដរូបនេះគឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏មានតម្លៃក្នុងវិស័យភាពយន្ដហូលីវូដទាំងមូល។

អត្ថបទក្រោយ sky brother media  នឹងពាំនាំនូវប្រវត្តិសង្ខេបរបស់ម្ចាស់ពានរង្វាន់អូស្ការូបនេះមកជម្រាបជូន៕ (ប្រែសម្រួលដោយ៖ ភូមិន្ទ)