៣ សន្លឹកពីស្ថានភាពមុខរបួសក្មេងស្រី ឡាស់ម៉ាវី លីយ៉ា ពេលបច្ចុប្បន្ន

(ភ្នំពេញ)៖ ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិអស់មួយរយៈរួចមក ពេលនេះ ស្ថានភាពក្មេង​ស្រីអាយុ៥ ឆ្នាំ ដែលរងរបួសនៅលើផ្ទៃមុខ ដោយសារស្ត្រីម្នាក់យកកាំបិតឆូតមុខទៅលើ​ផ្ទៃមុខ​របស់​នាងនោះបានធូស្បើយខ្លះហើយ។

ក្រោយចេញពីមន្ទីរពេទ្យ ហើយបង្ហាញមុខរបួសដែលកំពុងជាសះជាដំណាក់កាលនេះ ក៏មានម​ហាជន​ជាច្រើនចូលរួមអបអសារព្រោះមុខរួសជាសះលឿន និងសុំជូនពរឱ្យកុមារីរូបនេះទទួល​បានផ្ទៃមុខ​រាបស្មើស្រស់ស្អាតដូចគ្នាពេលមុនឆាប់ៗផងដែរ។

គួរបញ្ជាក់ឱ្យដឹងថា ក្មេងស្រីឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ បានរងរបួសនៅលើផ្ទៃមុខទាំងសងខាង ដោយសារស្ត្រី លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ បានយកកាំបិតឆូតទៅលើផ្ទៃមុខរបស់នាង ដោយដើរ​តួជាអ្នកសងសឹកជំនួសកូន ដោយសារស្ត្រីរូបនេះ ខឹងក្មេងស្រីនោះ យកដុំថ្មគប់កូនប្រុស​ខ្លួនបែក​ក្បាល។

ខាងក្រោមនេះជារូបភាព ៣ សន្លឹក បង្ហាញពីស្ថានភាព ក្រោយពីការព្យាបាលមុខរបួស។ សូមទស្សនារូបភាព៖

(រូបភាពស្លាកស្នាមលើផ្ទៃមុខរបស់ក្មេងស្រី ឡាស់ម៉ាវី លីយ៉ា ក្រោយការព្យាបាល)

(ដោយ៖ ឡេង ដេត)