ចម្លែកមែន! ស្វាមី សួស វីហ្សា សំពះពោតមួយផ្លែថាជារបស់មានបុណ្យ (មានវីដេអូ)

ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល និងមានការចែករំលែកក្នុងបណ្ដាញសង្គមព្រោងព្រាតក្រោយពេលលោក ថមមី ស្វាមីរបស់តារាចម្រៀងដ៏ល្បីល្បាញ សួស វីហ្សា ខំជិះឡានស្កាត់តាំងពីភ្នំពេញដល់ខេត្តស្វាយរៀង ដើម្បីទៅដុតធូបបួងសួងដល់ដើមពោតមួយដើមដែលមានផ្លែមួយជាប់នឹងដើមដើម្បីសុំសេចក្ដីសុខចម្រើន។

ក្នុងគណនីហ្វេសប៊ុករបស់តារាសម្ដែងរូបនេះបានភ្ជាប់នូវវីដេអូបួងសួងដល់ដើមពោតដោយភ្ជាប់ខ្លឹមសារថា៖ “សូមជួយស៊ែរ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿងដ៏អស្ចារ្យនេះ ព្រោះតាំងពីកើតមកខ្ញុំមិនដែលជួបរឿងចម្លែកបែបហ្នឹងទេ បងប្អូនជួយស៊ែរបានបុណ្យកើតមានដល់បងប្អូន 
បើមិនជឿ កុំប្រមាថ មានដើមពោតមួយដើមដុះចេញសក់ក្រងនិងកន្ទុយស្លឹក៩  នៅខេត្តស្វាយរៀង ភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប”។

ក្រោយការចែករំលែកក៏ដូចជាបញ្ជាក់ជូនមហាជនយ៉ាងច្បាស់ថាសក់ពោតនោះគឺឱ្យផលមកចេះក្រងសក់ដោយខ្លួនឯងគ្មានមនុស្សណាម្នាក់ជួយក្រងឱ្យនោះ ក៏មានមហាជនមួយចំនួនជឿដោយពោលពាក្យថា “បើមិនជឿកុំប្រមាថ” ហើយអ្នកខ្លះក៏មិនជឿដោយនិយាយថាវាគ្រាន់តែជាផ្លែពោតដែលមានក្មេងណាម្នាក់ក្រងលេងបាយឡុកបាយឡតែប៉ុណ្ណោះ។

ចង់ដឹងថាផ្លែពោតដែលលោក ថមមី បួងសួងនោះមានសភាពខុសប្រក្រតីយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖​

Posted by Tommy Real on Saturday, July 25, 2020

ដោយ៖ ភូមិន្ទ