Cristiano Ronaldo ជួយក្លឹបយក្ស Juventus លើកពានលីគអ៊ីតាលី Serie A (មានវីដេអូ)

(ភ្នំពេញ)៖ កីឡាករឆ្នើម Cristiano Ronaldo រក​បាន​១​គ្រាប់​នាំ Juventus ឈ្នះ Sampdoria ២-០ ក្នុង​សប្ដាហ៍​ទី​៣៦ មាន​ពិន្ទុ​គ្រប់គ្រាន់​អាច​​លើក​ពាន Serie A ជា​លើក​ទី​៩​រដូវ​កាល​ជាប់​គ្នា។

Juventus 2 - Sampdoria 0: Initial reaction and random observations ...

លោក Maurizio Sarri គ្រូបង្វឹកក្លឹប Juventus បាន​ចាត់​ទុក​ការ​ឈ្នះ​ពាន​ក្រប​ខ័ឍណ្ឌលីក​ជាលើក​ទី​១​របស់​លោក ជាមួយ​នឹងក្រុម Juventus «ដូច​ជា​ការភក្សរសជាតិ​បង្អែមអ៊ី​ចឹង» ក្រោយពី​គ្រូបង្វឹក​ជើង​ចាស់​រូបនេះបាន​ជួបរដូវ​​កាល​ដ៏លំបាកមួយ ក៏ដូច​ជា​ការ​ស៊ូទ្រាំ​នឹង​ការ​ផ្អាក​អស់រយៈពេល​៣​ខែ ដោយសារតែ​វីរុសកូវីដ១៩ ។

ក្នុងការប្រកួតកាលពីយប់មិញនេះ កីឡាករ Cristiano Ronaldo និង Federico Bernardeschi បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​នៅ​តង់នីមួយ​ៗ ខណៈ​ដែលក្រុម Juventus បាន​​ផ្តួលក្រុម Sampdoria ក្នុងលទ្ធ​ផល ២-០ ដើម្បី​នាំមុខ​៧ពិន្ទុ​ដាច់​លើក្រុម​ឈរលេខ​២ Inter Milan និង​ដើម្បី​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Serie A ជាលើក​ទី​៣៦ ខណៈ​ដែល​​នៅ​សល់​ការ​ប្រកួត​២លើក​ទៀត​៕ ដោយ៖ យុទ្ធ