បុរសម្នាក់រើសគ្រាប់ត្បាលប្រភេទ៦០ម.ម យកមកទុកក្បែរផ្ទះ កូនយកទៅដំលេងផ្ទុះ ស្លាប់១នាក់ រងរបួសធ្ងន់ស្រាលចំនួន៣នាក់

(ព្រះវិហារ)៖ យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នឹងមនុស្ស៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីផ្ទុះក្បាលគ្រាប់ត្បាលប្រភេទ៦០ម.ម. កាលពីវេលាម៉ោងប្រមាណ១២នឹង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចដូនម៉ុក ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

បើតាមកាបញ្ជាក់ពីលោកអនុសេនីយ៍ឯក ចាន់ ហ៊ុន នាយប៉ុស្តិ៍រដ្ឋបាលកន្ទួត បានអោយដឹងថា ហេតុដែលបណ្តាលអោយមានករណីផ្ទុះគ្រាប់យុទ្ធភណ្ឌប្រភេទក្បាលគ្រាប់ត្បាល់៦០.ម.ម ខាងលើនេះ ដោយមុនដំបូងឪពុករបស់កុមារារងគ្រោះបានទៅស្រែហើយក៏បានប្រទះឃើញក្បាលគ្រាប់ត្បាល់ប្រភេទ.៦០.ម.ម. ហើយក៏បានរើកាន់មកទុកចោលនៅក្បែផ្ទះដោយខ្លួនភ្លេចរាយការណ៏ទៅអោយក្រុមស៊ីម៉ាក់ ដើម្បីយកទៅកំទេចចោល តែចៃដន្យកូនរបស់ខ្លួនរួម នឹងកុមារីចំនួន២នាក់ទៀតបានបបួលគ្នាមកលេង តែមិននឹកស្មានថាកូនរបស់ខ្លួននឹងបក្សពួកគេនោះ បានយកក្បាលគ្រាប់ត្បាលដែលខ្លួនបានរើសយកមកទុកនោះយកទៅដំលេងនោះឡើយ ដោយខ្លួនមិនបានចាប់អារម្មណ៍ តែនៅសុខៗក៏សំលេងផ្ទុះឡើងយ៉ាងកក្រើកផ្ទះប្រៀបដូចផ្គរលាន់ទាំងកណ្តាលថ្ងៃត្រង់ គាត់ក៍រត់ទៅឃេីញសាកសពកូនរបស់ខ្លួនឪពុកយំសោកបោកខ្លួនស្ទើរលុះប្រលឹងចេញពីខ្លួន។

គួរបញ្ជាក់ផងដែរថា កុមារា កុមារី ដែលរងគ្រោះក្នុងកាផ្ទុះក្បាលគ្រាប់ត្បាល់ប្រភេទ៦០ម.មខាងលើនោះរួមមាន។ ជនរងគ្រោះ ទី១ឈ្មោះស្មាន់ ម៉ាភេទប្រុសអាយុ៥ឆ្នាំ
ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ទី២ឈ្មោះអឹម ម៉ារ៉ាភេទស្រីអាយុ៤ឆ្នាំរងរបួសធ្ងន់ ។ ទី៣ឈ្មោះហេង ពៅភេទស្រីអាយុ៤ឆ្នាំរងរបួសធ្ងន់ និងទី៤ឈ្មោះសំ ស្មានភេទប្រុសអាយុ៤២ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់សាកសពកុមារារងគ្រោះទាំងអស់ បច្ចុប្បន្នស្នាក់នៅភូមិឃុំនឹងស្រុកកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យដោយសមត្ថកិច្ចសន្និដ្ឋានឃើញថា កុមារាដែលស្លាប់នឹងរងរបួសខាងលើនេះប្រាកដពិតជាស្លាប់នឹងរងរបួសដោយសារតែកាផ្ទុះគ្រាបត្បាលប្រភេទ៦០.ម.ម. ដែលពួកគេបានយកមកដំលេងនោះពិតប្រាកដមែន។ ហើយក៏បានប្រគល់សាកសពកុមារារងគ្រោះអោយឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកកុមារីដែលរងរបួសធ្ងន់ទាំង២នាក់ខាងលើ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារ៕ ដោយ៖ សួនពិសិដ្ឋ (យុទ្ធ)