ភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងអស់ទាំងស្រុង នៅឃុំវិហារលួង 

(កណ្តាល) ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងឆេះខូចខាតអស់ទាំងស្រុង តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដែលគ្រោះថ្នាក់នេះកើតឡើងនាថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៥៧នាទីយប់នៅចំណុចភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហ៊ីង អ៊ន ភេទ ប្រុស អាយុ ៧៩ឆ្នាំ (ពោះម៉ាយ)ឆេះខូចខាតផ្ទះ ទំហំ៦គុណនឹង៩ម៉ែត្រទាំងស្រុងនិងសម្ភារៈ ក្នុងនោះមានប្រាក់ដុល្លារចំនួន៣,០០០ដុល្លារ,ប្រាក់រៀលចំនួន២លានរៀល ចំពោះមូលហេតុកំពុងស្រាវជ្រាវ ។

ភ្លាមនោះសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន០៥គ្រឿង រួមមានឡានទឹកអធិការដ្ឋាន០១គ្រឿង,ឡានទឹករោងចក្រព្រៃឡដ៍០១គ្រឿងនិង ឡានទឹកប្រជាពលរដ្ឋក្នុងភូមិ០៣គ្រឿង៕ ដោយ ភាវុន (យុទ្ធ)