កូនជើងល្អ មកពីធ្វើការប្រទេសថៃ ញៀនថ្នាំដល់កម្រិត ដុតផ្ទះម្ដាយខ្លួនឯងឆេះហ្មត់

(ពោធិ៍សាត់)៖ នាវេលាម៉ោង៨ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិសំសាន្ដ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មានករណីដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ ដែលទើបវិលត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ ញៀនថ្នាំដល់កម្រិត បានដុតផ្ទះម្ដាយខ្លួនឯងឆេះហ្មត់ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិសម្ភារ:លុយកាក់អស់គ្មានសល់ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

បើយោងតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ គឿន សារិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ក្នុងបន្ទុកម្ដាយឈ្មោះ ខិន ពយ អាយុ ៦៩ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុ ជនសង្ស័យខាងលើទើបមកពីប្រទេសថៃ ដែលគេសង្ស័យបណ្ដាលមកពីបែកថ្នាំ ។

សូមបញ្ជាក់ផងដែរថា ផ្ទះខាងលើនោះ សង់អំពីឈើប្រក់ស័ង្គសី មានទំហំ ៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ ជញ្ជាំងក្ដា និងសម្ភារៈខូចខាតរួមមាន គ្រែចំនួន ៤ វ៉ាលីខោអាវចំនួន ៦ អង្ករចំនួន ៥០គីឡូក្រាម លុយខ្មែរចំនួន ៣លានរៀល និងទ្រព្យ សម្បត្តិ សម្ភរប្រើប្រាសមួយចំនួនទៀត ។

ជាមួយគ្នានោះ ស្រ្តីជាម្ដាយ បានសំណូមពរដល់សមត្ថកិច្ចនគរបាលឲ្យអនុវត្តច្បាប់ ចំពោះកូនប្រុសរបស់ខ្លួនហើយលទ្ធផលតេស្តទឹកនោមជនសង្ស័យវិជ្ជមានសារធាតុញៀន៕ ដោយ៖ Micheal