នៅ​ពេល​នេះ​អ្នកអាច​តម្លើង​ Window 95 ក្នុង​កុំព្យូរទ័រក្នុងហ្គេម​សង់​ផ្ទះ MineCraft ហើយ​អាច​លេងហ្គេម Doom បាន​ទៀត​ផង

MineCraft ជាហ្គេម​ដែល​ពេញ​និយម​មួយ ដោយ​វា​អាច​អោយ​អ្នក​លេង​ហ្គេម​សាង​សង់​វត្ថុ​ជា​ច្រើន​នៅ​ក្នុង​នោះ​បាន​ប្រៀប​ដូច​ជា​ជីវិត​ពិត។ នៅ​ក្នុង​ហ្គេម​នោះអ្នក​អាចសាង​សង់​ផ្ទះ និង​វត្ថុអេឡិក​ត្រូនិក​បាន​ផងដែរ​ដូច​ជា​ទូរទស្សន៍ ឬសូម្បី​តែកុំព្យូទ័រផងដែរ។

ប៉ុន្តែ​អ្នក​ធ្លាប់​ស្រមៃទេថាវានឹង​ទៅ​ជា​យ៉ាង​ណា​បើ​សិន​ជា​យើង​អាច​តម្លើង​កុំព្យូទ័រ​នៅ​ក្នុង​ហ្គេម​ហើយ អាច​លេង​ហ្គេម​ក្នុង​នោះ​បាន​ទៀតនោះ? នៅពេល​នេះ​ក្តី​ស្រមៃរបស់​លោក​អ្នក​បាន​មកដល់​ហើយ ដោយ​កម្មវិធី​ថ្មី​មួយគឺ VM Computer mod អនុញ្ញាតិ្ត​អោយ​អ្នក​លេង​ហ្គេម​អាច​តម្លើងកុំព្យូទ័រ​មួយ​ដែល​មាន​ដំណើរ​ការ​ដោយ​ Window 95  និង​ OS ជាច្រើន​ដទៃទៀត។

 

ក្រុម​អ្នក​លេង​ហ្គេម​ Minecraft  បាន​សាកល្បង​កម្មវិធី​នេះ​ដោយ​តម្លើង​ហ្គេម​បាញ់​គ្នា Doom ដើម្បី​សាកល្បង។ ជាលទ្ធផលពួក​គេ​អាច​លេង​ហ្គេម​ Doom នោះ​បាន​យ៉ាង​រលូន។ អ្វី​ដែល​កាន់​តែ​ប្លែក​នោះគឺពួក​គេអាច​លេង​ហ្កេម​ Minecraft នៅ​ក្នុង​កុំព្យូរទ័រ​នោះ​បាន​ផងដែរ ដែល​មាន​ន័យ​ថា​អ្នក​កំពុង​លេង​ហ្កេម​ Minecraft នៅ​ក្នុង​ Minecraft។

ដោយ៖ Vireak