មិនធម្មតា! គ្រាន់តែទិដ្ឋភាពផ្ទះលម្ហែរបស់ សៀវម៉ី ស្ដុកស្ដម្ភមិនធម្មតា

អ្នកលក់គ្រឿងសម្អាងដ៏មានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមអ្នកនាង សៀវម៉ី បានបង្ហាញពីទិដ្ឋភាពក្នុងផ្ទះលម្ហែរបស់ខ្លួនក្នុងខេត្តកំពង់ចាម ដែលមានការរចនាតុបតែងដោយគ្រឿងឈើស្កឹមស្កៃមិនធម្មតាធ្វើឱ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់តែម្ដង។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកលក់គ្រឿងសម្អាងដ៏ល្បីល្បាញម្នាក់នេះបានឱ្យដឹងអមដោយទិដ្ឋភាពផ្ទះរបស់ខ្លួនថា ៖ “ផ្ទះលម្ហែរបស់នាងខ្ញុំនៅទៅរួមខេត្ត កំពង់ចាម ណាចា៎ មើលលេងៗទៅណាបងប្អូន ថតមិនទាន់អស់ទេថតបានក្រោមនិងជាន់ទីមួយទេហត់ពេកឡើងថតអត់ដល់លើទេសូមបញ្ចាក់ថាមិនមែនថតបង្អួតអ្នកណាទេណាបងប្អូន តែនាងខ្ញុំចង់ប្រាប់បងប្អូនថា ទី1 នាងខ្ញុំស្រលាញ់គ្រឿងឈើ ទី2 គិតថាផ្ទះគ្រឿងឈើមានហើយ ទី3 ធ្វើមួយទៀតនៅខែ ០9 នេះនាងខ្ញុំគិតថាអត់ដាក់គ្រឿងឈើទេពីព្រោះផ្ទះដែលដាក់ឈើធំៗមានបីកន្លែងហើយ ទាំងផ្ទះកំពុងរស់នៅសព្វថ្ងៃផងដែរ នាងខ្ញុំធ្វើរបៀបរទេសមួយ តើបងប្អូនគិតយ៉ាងម៉េចដែរបងប្អូនជាទីស្រឡាញ់ ជួយឱ្យយោបល់នាងខ្ញុំម្នាក់មួយម៉ាត់ផងណាគិតអត់ទាន់ចេញ…”។

 

គួរបញ្ជាក់ថាអ្នកនាង សៀវម៉ី ក្រៅពីល្បីរឿងមានទ្រព្យស្ដុកស្ដម្ភហើយនោះ អ្នកនាងក៏មានការចាប់អារម្មណ៍ខ្ពស់ពីក្រសែភ្នែកមហាជនតាមរយៈការបង្កើតកម្មវិធីសប្បុរសធម៌និងការបរិច្ចាគប្រាក់ជួយជនក្រីក្រតាមបណ្ដាខេត្តផងដែរ៕ (ដោយ៖ ភូមិន្ទ)