ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បំភ្លឺ​ជុំវិញ​ការផ្សាយ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​គណនី Facebook Pheng Vannak News

(កំពង់ឆ្នាំង) ៖ បន្ទាប់ពី​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​គណនី Facebook Pheng Vannak News ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៦-៥៧ ក្នុងភូមិ​ច្រក​រមៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កន្លងមក ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សំណូមពរ​ឲ្យ​ម្ចាស់​គណនី Facebook Pheng Vannak News ធ្វើការ​កែតម្រូវ​ព័ត៌មាន​ឡើងវិញ ជៀសវាង​មានការ​ភ័ន្តច្រឡំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ក​ង​កម្លាំង​នគរបាលជាតិ ហើយ​មុនពេល​ចុះផ្សាយ​ត្រូវមាន​ប្រភពពី​ភាគី​សមត្ថកិច្ច​ផងដែរ ។​

​ខាងក្រោម​នេះ ជា​លិខិត​សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖

ដោយ៖ យុទ្ធ