កិត្តិនាមកុមារខ្មែរ! ធុច សាលិក ឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីទូរទស្សន៍ចិនសាជាថ្មី (មានវីដេអូ)

ជារឿងមួយគួរឱ្យស្ងើចសរសើរនិងមានមោទនភាពជាទីបំផុតដែលកុមារា ធុច សាលិក ជាកុមារកម្ពុជាម្នាក់ចេះនិយាយរហូតដល់ទៅ ១៥ ភាសា បានឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីទូរទស្សន៍មួយនាប្រទេសចិនសាជាថ្មី ដោយធ្វើការបកស្រាយបទចម្រៀងប្រកបដោយទេពកោសល្យខ្ពស់បំផុត។

ក្រោយទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពនិងភាពកតញ្ញូក្នុងនាមជាក្មេងប្រុសម្នាក់ដែលដើរលក់វត្ថុអនុស្សាវរីយ៍នៅមុខអង្គរវត្តដើម្បីជួយដោះបំណុលឪពុកម្ដាយ កុមារា សាលិក ក៏ត្រូវបានសាលាមួយនៅប្រទេសចិនផ្ដល់អាហារូបករណ៍ ១០០ % ក្នុងការរៀនសូត្រនៅទីនោះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលក្មេងប្រុស ធុច សាលិក ឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធីធំៗនានាក្នុងប្រទេសចិននោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ  ២០១៨ មានភ្ញៀវទេសចរណ៍ម្នាក់បានមកលេងតំបន់អង្គរវត្ត ហើយក៏បានថតវីដេអូពីទេពកោសល្យរបស់ ធុច សាលិក ដែលចេះនិយាយរហូតដល់ ១៥ ភាសា ហើយបង្ហោះទៅក្នុងបណ្ដាញសង្គម រួចក៏មានភាពល្បីល្បាញសុះសាយទាំងថ្នាក់ជាតិនិងអន្តរជាតិតែម្ដង។

ចង់ដឹងថា  ធុច សាលិក មានទេពកោសល្យក្នុងការច្រៀងជាភាសាចិនពីរោះ និងមានភាពទាក់ទាញកម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Posted by Salik Thuch on Saturday, July 25, 2020

ដោយ៖ ភូមិន្ទ