គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៧នាក់ និងរបួស ១៥នាក់ កាលពីថ្ងៃទី២៧ ខែកក្ដដា

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែកក្ដដា បានសម្លាប់មនុស្ស ៧នាក់ និងរបួស ១៥នាក់។

ឆ្នាំ២០១៩ អ្នកស្លាប់ ដោយ ...

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១២លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៧នាក់ របួសធ្ងន់ ៨នាក់ និងរបួសស្រាល ៧នាក់ មូលហេតុបណ្តាលមកពី បើកបរលើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយាន ដែលនាំឲ្យម៉ូតូ ១៥គ្រឿង រថយន្តធុនតូច ៦គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ១គ្រឿង ថ្មើរជើង ១នាក់។

គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ ...

ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕ ដោយ៖ យុទ្ធ