Asus ROG Phone 3 មាន​មុខងារ​អេក្រង់​ល្បឿន​លឿន 160Hz បង្កប់​នៅ​ក្នុង​ទូរសព្ទ

Asus ROG Phone 3 ជាទូរសព្ទ​ហ្គេម​ជំនាន់​ថ្មី​ដែល​មាន​បំពាក់​មក​ដោយ​អេក្រង់​ដ៏​ច្បាស់​ទំហំ 6.59-inch ប្រភេទ AMOLED ដែល​មាន​ល្បឿន​អេក្រង់ 144Hz។ ប៉ុន្តែ​កាន់​តែអស្ចារ្យ​ទៅ​ទៀត ទូរសព្ទ​នេះ​ត្រូវ​បាន​អ្នក​ Developer បង្ហាញ​ថា​ទូរសព្ទ​នេះ​មាន​កន្លែង​ប្តូរ​អោយ​ល្បឿន​អេក្រង់​កាន់​តែលឿន​ដល់ 160Hzឯនោះ។

ក្រុមម​ Developer ដែល​រក​ឃើញ​មុខ​ងារ​នេះ​មាន​ឈ្មោះថា XDA-Developers។ ក្រុម​របស់​ពួក​គាត់​បាន​បញ្ជាក់​ថា ទូរសព្ទ​នេះ​មាន​ល្បឿន​អេក្រង់​រហូត​ដល់​ទៅ 160Hz ឯនោះ​ ហើយ​អ្នក​ដែល​​ចេញ​ប្រើ​មុខងារ ADB បន្តិច​បន្ទួច​គឺ​អាច​តម្លើង​ល្បឿន​នេះ​បាន​ដោយ​ខ្លួន​ឯង។

ដោយ​សារ​នេះ​ជា​បច្ចេក​វិទ្យា​សាកល្បង ក្រុមហ៊ុន Asus មិនទាន់បានឱ្យអេក្រង់​នេះដំណើរការបានពេញលេញទេ ដូច្នេះប្រសិន​បើ​អ្នក​ធ្វើវា អាចបណ្តាលឱ្យមានបញ្លាទូរសព្ទ​ផ្ទាល់។ ដូច្នេះប្រសិនបើអ្នកមានគម្រោងចង់តម្លើង​ល្បឿន​អេក្រង់ Asus ROG Phone 3 នោះ​អ្នក​ត្រូវ​ច្បាស់​ថា​អ្នក​នឹងត្រូវប្រឈមនឹងហានិភ័យដោយ​ខ្លួន​ឯង។

ដោយ៖ Vireak

ប្រភព៖ GSMAreana