អាសូរណាស់! លោក សុះ​ ម៉ាច ធ្លាក់ខ្លួនឈឺរហូតដើរលែងរួច

លោក សុះ ម៉ាច អតីតប្រធានសមាគមសិល្បករខ្មែរ​និងជាអ្នកចម្រៀងជើងចាស់ដ៏ល្បីល្បាញ ស្រាប់តែធ្លាក់ខ្លួនខ្វិនសម្រាន្តលើកន្ទេលដោយសារជំងឺលើសជាតិអាស៊ីត និងរលាកសន្លាក់ធ្ងន់ធ្ងរ។

យោងតាមគណនីហ្វេសប៊ុករបស់តារាជើងចាស់រូបនេះបានបញ្ចាក់ប្រាប់មហាជនអមដោយរូបភាពខ្លួនកំពុងមានជំងឺឱ្យដឹងថា៖ “ដល់វគ្គដេកសុី ព្រោះដើរមិនរួច ខ្វិនបានសម្រេចហើយ។ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេ អាស៊ីដឡើងតិចតួច ឈាមខ្លាញ់បេះដូងធម្មតា។គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ។ សូមអរគុណមិត្តភក្តិបងប្អូនដែលបានសួរសុខទុក្ខនិងជូនពរខ្ញុំឱ្យឆាប់ជាសះស្បើយ ជាពិសេសកូនស្រីច្បងដែលខ្វល់ខ្វាយពីឪពុក។ខានឈឺយូរឆ្នាំហើយ ដល់ពេលឈឺម្តងធ្ងន់ហ្ម៎ង!នេះហើយការធ្វើការងារមិនប្រមាណកម្លាំង”។

គួរបញ្ជាក់ឱ្យដឹងថា លោកសុះ ម៉ាច គឺ​ជា​កូន​ប្រុស​​បង្កើត​របស់​លោក​ សុះ ម៉ាត់ អតីត​សិល្បករ​ចម្រៀង​ដ៏​ល្បីល្បាញ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ជំនាន់​លោក​ស៊ីន ស៊ីសាមុត។ លោកក៏ត្រូវ​បាន​គេ​ជ្រើស​តាំង​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បករខ្មែរតាំងពីឆ្នាំ ២០១១ អស់រយៈពេល ២ អាណត្តិ នឹងផ្ទេរសិទ្ធិឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ៕

ដោយ៖ ភូមិន្ទ