ខ្មាន់កាំភ្លើងបាញ់សម្លាប់អ្នករត់ម៉ូតូឌុបម្នាក់នៅប្រទេសថៃ

(ថៃ)៖ ប៉ូលិសបាន Bali Hai Bay ថា អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវខ្មាន់កាំភ្លើង ជិះម៉ូតូបាញ់​សម្លា​ប់​នៅរសៀល​ថ្ងៃអង្គារ៍ទី ២៨ ខែកក្កដានេះ ស្ថិតក្នុងខេត្តប៉ាតិយ៉ា (Pattaya) ប្រទេសថៃ។

លោក ប្រាធុម សា អាតណាក់( Prathum Sa-ardnak ) មានអាយុ ៤៧ ឆ្នាំ ត្រូវបានខ្មាន់បាញ់​ចំក្បាលខណៈមកពីធ្វើការ តំបន់ទេសចរណ៍ នៅ ប៉ាលី ហៃ បេ (Bali Hai Bay) ស្ថិតក្នុងភាគ​ខាងត្បូងនៃខេត្តប៉ាតិយ៉ា។

សារព័ត៌មានបាងកកប៉ុស្តិ៍រាយការណ៍ថា លោក ប្រាធុម (Prathum) ទើបតែបានដាក់អ្នកដំណើរ​ចុះពីលើម៉ូតូ មុនពេលដែលគាត់ត្រូវ​បាន​គេធ្វើឃាត។ សាក្សីនៅកន្លែងកើតហេតុ នាង Prisda Klabpong បានប្រាប់ប៉ូលិសថា នាង​បាន​ត្រលប់មកពីដើរលេងកំសាន្តនៅកោះឡាន ហើយ​បានជួលឱ្យលោក ប្រាធុម (Prathum) ដឹកនាងពី Bali Hai Bay ទៅកន្លែងចតឡាន។ នាងឱ្យដឹងថា ខណៈដែលនាងកំពុងបើកទ្វាឡាន នាងបានលឺសម្លេងកាំភ្លើង ហើយបែរមក​មើល​ឃើញ ប្រាធុម បានដួលទៅលើដី។

នាងប្រាប់ប៉ូលិសថា នាងបានឃើញ ម៉ូតូ ហុងដា ម៉ា PCX មានបុរស ២ នាក់បើកចេញ​យ៉ាង​លឿន ដោយចំណាំផ្លាកលេខមិនទាន់។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតលើករណីនេះ៕ (ដោយ៖ ឡេង ដេត)