ម្ចាស់ផលិតកម្ម DL ត្រូវគេចោទថាជាជនបោកប្រាស់

ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Jiwoo La បានបង្ហោះសារចោទប្រកាន់ទៅលើម្ចាស់ផលិតកម្ម DL គឺលោក ជិន ជ័យណារ៉ា ថាជាជនបោក ដោយបានបោកប្រាស់ ប្រាក់អ្នកដទៃចំនួន ៦៧៥ ដុល្លារ បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមតែម្ដង។

ក្នុងគណនីហ្វេសប៊ុកដដែល​បានបញ្ជាក់លំអិតអមដោយរូបថតលោក ជិន ជ័យណារ៉ា មានខ្លឹមសារថា៖ “ជនម្នាក់នេះដែលមានឈ្មោះថា ជិន ជ័យណារា ដែលជាមន្ត្រីពាក់ស័ក4កន្លះ គាត់បានយកលុយរបស់ខ្ញុំចំនួន 675$ និងPassport របស់ខ្ញុំបាទ ដើម្បីធ្វើឯកសារទៅស្រុកក្រៅ( នាក់រត់ឯកសារ ) ហើយខ្ញុំក៏ដកឯកសារវិញព្រោះលុបចោលនៃការធ្វើដំណើរទៅបរទេសក្នុងអំឡុងពេល (covid 19) រយៈពេលនេះជិត1ឆ្នាំហើយ បាត់ស្រមោលឈឹង អត់អោយលុយ ហើយក៏អត់អោយPassport ដែរ អត់ដឹងថាយកលុយនិង passport របស់ខ្ញុំធ្វើអ្វីទេ ឧទាហណ៍ខ្លាចថាយកទៅ៖

1 យកpassport ទៅដាក់បញ្ជាំនៅធនាគារដើម្បីបានលុយ                                                                                                          ​ ​​​​​            2 យកpassport ធ្វើអ្វីផ្សេងក្នុងអំពើអសន្តិសុខ…។ល។

បើសិនជាចឹងមែនក្នុងនាមគាត់ជាមន្រី្តរាជការ សូមគោរពច្បាប់ផងចុះ ឥឡូវចាំតែគាត់ទាក់ទងមកទេ មានគេប្រាប់ថាគាត់ពីមុនដើរបោកគេបោកឯង អ្នកខ្លះអស់លុយច្រើនជាងខ្ញុំទៀត។ ទោះលុយរបស់ខ្ញុំតិច ក៏ខ្ញុំនៅទាមទារយកវិញទាល់តែបាន ព្រោះវាជាកម្លាំងញើសឈាមពិត មិនមែនដើរបោកគេបោកឯងនោះទេ ប៉ុន្មានថ្ងៃមុន គេបានchat មកខ្ញុំថា បើបង្ហោះសារម្តងទៀត គេគំរាមខ្ញុំអត់អោយលុយ មួយរៀលក៏មិនអោយដែរ តើគាត់និយាយចឹង ជាអ្នកបោក ឬក៏មិនមែនទេ ហើយមួយទៀតបើធ្វើអោយគាត់ខឹង គាត់នឹងធ្វើស៊ី គ្រាន់តែយូរ និងឆាប់ បើសិនជាគាត់ដោះស្រាយអោយ វាមិនដល់ថ្នាក់ហ្នឹងទេ។ នេះជាការpostលើកទី2 ហើយដែរ គាត់អត់ខ្វះ អត់ដោះស្រាយអោយខ្ញុំ បើសិនខ្ញុំមានបញ្ហាណាមួយ ឬបាត់បង់អ្វីមួយ គឺមកពីបញ្ហាហ្នឹង ព្រោះអត់ដែលមានជំលោះជាមួយនរណាម្នាក់ណាទេ សូមជួយshare ផងអរគុណ”។ 

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការអះអាងពីភាគីម្ខាងតែប៉ុណ្ណោះ ខណៈនេះ sky brother media នៅមិនទាន់ទទួលការឆ្លើយបំភ្លឺពីលោក ជិន ជ័យណារ៉ា នៅឡើយ ដោយសារតែទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាន៕

ដោយ៖ ភូមិន្ទ