ទុក្ខជាន់ទុក្ខ! គ្រួសារអ្នកនាង ខាត់ សុខឃីម ជួបទុក្ខធំសាជាថ្មី

ជារឿងមួយគួរឱ្យសោកសង្រេងជាទីបំផុត ព្រោះឪពុកបង្កើតរបស់អ្នកនាង ខាត់ សុខឃីម ទើបតែទទួលមរណភាពបានរយៈពេលជាងមួយខែប៉ុណ្ណោះ ស្រាប់តែពេលនេះ អ៊ំប្រុសបង្កើតដែលត្រូវជាបងប្រុសឪពុករបស់អ្នកនាងក៏ទទួលមរណភាពម្នាក់ទៀត។

តាមការបញ្ជាក់របស់អ្នកនាង ខាត់ ស្រីវង ជាប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុខឃីម បានឱ្យដឹងថា លោកឪពុករបស់អ្នកនាងទើបតែទទួលមរណភាពនៅថ្ងៃទី ២១ ០៦ ២០២០ នេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃ ២៧ ខែកក្កដា  ២០២០ នេះ លោកអ៊ំ លាវ សុក ក៏ទទួលមរណភាពម្នាក់ទៀត។ អ្នកនាងបញ្ជាក់បន្ដថា លោកអ៊ំ លាវ សុក គឺជាបងប្រុសបង្កើតរបស់លោកតា លាវ ខាត់។ ពួកគាត់មានបងប្អូនតែពីនាក់នេះប៉ុណ្ណោះ។

(ពិធីបុណ្យសពលោកតា លាវ សុក)

នេះជារឿងដ៏គួរឱ្យក្ដុកក្ដួលជាទីបំផុត ហើយក៏អាចនិយាយថាជាឆ្នាំដែលអ្នកនាង ខាត់ សុខឃីម មានទុក្ខសោកបំផុត ព្រោះក្រៅពីមានបញ្ហាក្នុងរបរបណ្ដាក់ទុនរកស៊ីរហូតប្រកាសលក់ផ្ទះ និងសេងសម្អាងការហើយនោះ ឪពុកនិងអ៊ំប្រុសក៏ទទួលមរណភាពបន្តបន្ទាប់គ្នាទៀត៕

(លោកតា លាវ សុក គ្រានៅមានជីវិត) 

ដោយ៖ ភូមិន្ទ