កម្លាំងកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ឃាត់ខ្លួនជនសង័្សយ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

(ព្រះសីហនុ)៖ ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្សយ័ចំនួន៨នាក់ ត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។
សូមបញ្ជាក់ផងដែរថា ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននោះ ដឹកនាំពីលោកវរសេនីយ៍ ត្រី ឡុង គឹមហួរ ប្រធានការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលក ផងដែរ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា មនុស្សដែលឃាត់ខ្លួនបាន ទាំង០៨នាក់ ហើយធ្វើពិនិត្យតេស្តរកសារធាតុញៀន ដោយរកឃើញម ០៥នាក់ មានផ្ទុកសារធាតុញៀន ហើយក្នុងចំណោម ០៥នាក់នោះធ្លាប់ចេញពីពន្ធនាគារចំនួន ០២នាក់ទៀតផង ។
ជនសង្ស័យចំនួន ៨ នាក់ រួមមាន៖ ១. ឈ្មោះ សាន្ត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ សង្កាត់៤ ក្រុងព្រះសីហនុ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ទើបតែចេញបាន ២ ខ, ២. ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធ្យូង បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ កន្លះ ទើបចេញបានមួយឆ្នាំ, ៣. ឈ្មោះ ថោង ថាន់ណាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ, ៤. ឈ្មោះ ឯក វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ, ៥. ឈ្មោះ ឯក សុផាន់ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅក្រុម៤ ភូមិ៣ សង្កាត់១ ខេត្តព្រះសីហនុ។ អ្នកទាំង៥ មានផ្ទុកមានសារធាតុញៀន។
ចំណែកឯ ឈ្មោះ សរ សៀវលាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ, ឈ្មោះ ចិន ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នភូមិ២ សង្កាត់១ក្រុងព្រះសីហនុ និងឈ្មោះ ថោង ចាន់ណាវី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ មិនត្រូវបានរកឃើញ មានផ្ទុកសារធាតុញៀនឡើយ។
ជាមួយគ្នានោះ សមត្ថកិច្ច បានដកហូត វត្ថុតាងរួមមាន ម្សៅសថ្លា ចំនួន ៤ កញ្ចប់ទម្ងន់៦.០០ក្រាមទាំងសម្បក ទូរស័ព្ទ ចំនួន ៤ គ្រឿង និងម៉ូតូ ចំនួន ១ គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕ ដោយ៖ Micheal