ករណីឃាតកម្មដ៏សាហាវ ! ស្រ្តីវ័យកណ្តាលម្នាក់ ត្រូវជនមិនស្គាល់សម្លាប់

ខេត្ដរតនគិរី​៖ ស្ត្រី​ម្នាក់ បាន​ស្លាប់បា​ត់​ប​​​​​​ង់ជីវិត​ បន្ទា​ប់​ពី​​​​​​​​​ទៅ​ងូត​ទឹកអូរ​ចម្ងាយ​​ពី​ផ្ទះ​រប​​​​​​​​​​​​​ស់ខ្លួន ​ប្រហែ​​​​​​​​​​​​​​ល​១​គីឡូម៉ែត្រ ត្រូវបា​​​​​​​​​ន​​​​​ជន​មិន​ស្គាល់មុ​ខ ​លួច​ធ្វើ​សកម្មភាព​​សម្លាប់​យ៉ាង​អា​​​​ណោ​​​​​​​​ច​​​​​​​​​​​​​​​​អាធ័ម​។​

​ករណី​ឃាត​​កម្មនេះ​បា​​​ន​កើតឡើង​កាលពី​​​​​​​​​​វេលា​​​​​​​​​​​ម៉ោង​៥​និ​​​​​​​​ង​៣០​​​​​​​​​​​​​​​​​​នាទី​ល្ងាច ថ្ងៃអាទិត្យ ៤​រោ​​​​​​​​​​​​​​​​​​​​ច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​នៅ​​ថ្ងៃទី​២៤ ខែមី​​នា ឆ្នាំ​២០១៩​​​​​​​​​​​កន្លងទៅ​​​​​​​​​​​ ចំណុច​​​​​​​​​​​​​​​​​មាត់​អូរ​ ក្នុង​ចម្ការ​ជនរ​ង​​​​​​​​​​​​​​​គ្រោះ ស្ថិតក្នុង​ភូមិ​អុ​​​​​​​​​ល​ធំ ​​​​​​​​​ឃុំ​បា​​​​​​​​តា​​​​​​​​​​​​​ង ស្រុក​​​​​​​​លំ​​​​ផាត់​។​

​យោងតាម​របាយ​ការណ៍​ពី​អធិការន​​​​​​​​​​​​​គរបាល​ស្រុក​លំផា​​​​​​​​​​ត់​បាន​បញ្ជាក់ថា ជនរងគ្រោះ​មា​ន ឈ្មោះ កែ ញូ​ន ​​​​​​​​អាយុ​​​​​​​​​​​​​​​​​​​​​​​៣៤​ឆ្នាំ ជនជាតិ​ទំពួន មុខរប​រ​កសិ​​​​​​​​​​​​ករ បច្ចុប្បន្ន​រស់​​​​​​​​​​​នៅ​ភូមិ​/​ឃុំ​​​​​​​​​កើត​​​​​​​​ហេតុ​​​​​​​​ខាងលើ​។​

​របាយការណ៍​បាន​​បន្តថា មុនពេល​កើត​​​​​​​​​​​​​​​​​​​​​​​​​​ហេតុ នៅវេលា​ម៉ោង​​​​​​​​​​​​ប្រហែ​​​​​​​​​​ល​៥​និង​០០​​​នាទី​ល្ងាច​ថ្ងៃខែ​ដដែ​​​​​​​​​ល ជន​​​​​​​​​​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ងូតទឹក​​​​​នៅ​អូរ​ក្នុង​ចម្ការ​រ​​​​​​​​​បស់ខ្លួន ដែលមា​​​​​​​​​​​​​​ន​ចម្ងាយ​​​​​​​​​​​​​​​​ពី​ភូមិ​ប្រហែល​១​គីឡូម៉ែត្រ​ដូច​​សព្វមួយ​ដង លុះដល់​ម៉ោង​ប្រហែល ៦​ល្ងាច​ (​ប្តី​) ដោ​​យ​បា​​​​​​​​​​​​​​ត់​ប្រពន្ធ​យូរ​ពេក ប្ដី​របស់​ជ​នរងគ្រោះ​បាន​​មក​តាម​​​​​​​​​រក ​​​​ប៉ុន្តែ​រក​មិនឃើញ​សោះ ឃើញ​តែ​​ស្បែកជើង និង​កន្ត្រក​ដាក់​​​​​​​​​​​​​​​​ខោអាវ​តែប៉ុណ្ណោះ​។

ប្តី​ជនរងគ្រោះ​ ក៏​ត្រឡប់​ទៅ​​ហៅ​អ្នកភូមិ​ឲ្យ​ម​​កជួយ​រក​​​​​​​​​ រហូតដល់​​​​​​​​​​​ម៉ោង​ប្រហែ​​​​​​​​​ល១២​និង​​​​​​​​​៣០​នាទី​​​​​​​​យប់​រំ​​​​​​​​​​លង​​​​​អធ្រាត្រ ​ឈានចូ​​​ល​ថ្ងៃទី​២៥ ខែមីនា នេះ​​​​​​​​​ ទើប​រ​​​​​​​​កឃើ​​​​​​​​​​​​​​​​​ញ​សព​នៅ​ក្នុង​អូរ ចម្ងាយ​​ប្រហែ​ល​៣​​​​​​០​ម៉ែត្រ​ពី​ក​ន្លែង​ងូតទឹក​។​

របាយការណ៍​​បាន​​​​បញ្ជាក់​ទៀតថា ក្រោយពី​ទទួលបា​ន​ព័ត៌​​មាន ពី​ប្តី​ជនរ​​​​​ងគ្រោះ កម្លាំង​អធិ​ការ​នគរបា​​​​​ល​ស្រុក​លំផាត់ សហការ​​ជាមួយ​​​កម្លាំង​ប៉ុស្តិ៍​បា​​តាង បាន​ហ៊ុមព័ទ្ធ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​បច្ចេកទេ​ស​វិទ្យាសាស្ត្រ​ ​នៃ​ស្នងការ​នគរបាល​​ខេត្ត ព្រមទាំ​​​​​​​​​​​​​​​ង​ពេទ្យ​បង្អែក​​​​​​​​​​​​​​ខេត្ត​ចុះមក​ត្រួត​ពិនិត្យ​នៅ​​កន្លែងកើ​តហេតុ​។ ក្នុង​នោះដែរ​ ​​​​មាន​ព្រះរាជអាជ្ញា​អម​​សាលាដំ​​បូង​​​​​​​​​​​​​​​​​ខេត្ត​ចុះមក​​​​​​​​​​​​សម្រប​​​​​​​​​​​​​សម្រួល​​​​​​​​​​ផង​​​​ដែរ​។​

​បច្ចុប្បន្ន កម្លាំង​ស​មត្ថកិច្ច​ជំនាញ​ កំ​​​​​​​​​​​​​​ពុង​ស្រាវជ្រាវ​រ​​​​​​​​​​កមុខ​​​​​​​​​​​​​សញ្ញា​ជ​ន​​​​​​​​​​ដៃដល់​​​​ចាប់​យកមក​ផ្ដន្ទាទោស​ទៅ​​តាម​ផ្លូវច្បាប់​៕