ព្រឹត្តិការណ៍ AFF Suzuki Cup AFF Suzuki Cup លើកទៅឆ្នាំ២០២១

(ភ្នំពេញ) ព្រឹត្តិការណ៍ AFFSuzukiCup ដែលតែងតែធ្វើនៅរៀងរាល់ឆ្នាំគូនោះសម្រាប់ឆ្នាំ២០២០នេះត្រូវបានលើកទៅធ្វើនៅឆ្នាំ២០២១ដោយសារតែការរាតត្បាតនៃមេរៀគកូនវីដ ១៩។

កាលពីរសៀលថ្ងៃទី២៧ខែកក្កដានេះកិច្ចប្រជុំតាមអនឡាញនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្នរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ខៀវសាម៉េតប្រធានសហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)

កិច្ចប្រជុំនេះធ្វើឡើងគឺដើម្បីវាយតម្លៃផលប៉ះពាល់និងហានិភ័យទូទៅពីការរីករាលដាលនៃជំងឺកូវីដ១៩មុនពេលព្រឹត្តិការណ៍ដែលមិនអាចទាយទុកបានជាមុន។អ្នកចូលរួមដើម្បីកំណត់ការវិវឌ្ឍន៍ជំងឺនៅតែមាននិន្នាការស្មុគស្មាញនាពេលខាងមុខ។បន្ទាប់ពីពិភាក្សាគ្នាក្នុងគោលបំណងធានាសុវត្ថិភាពព្រឹត្តិការណ៍នេះសមាជិកបានស្នើពន្យារពេលពានរង្វាន់ AFF Cup ឆ្នាំ២០២០ ទៅឆ្នាំ២០២១។

ទោះយ៉ាងណាក៍គេបានគិតថាឆ្នាំ២០២១គឺជាឆ្នាំដែលមានការលំបាកខ្លាំងដោយមានកាលវិភាគប្រកួតអន្តរជាតិយ៉ាងក្រាស់ក្រែល ចាប់ពីកម្រិតទ្វីប រហូតដល់អូឡាំពិក ការគណនាពេលវេលាដើម្បីរៀបចំព្រឹត្តិការណ៍ AFF Cup

ការប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតបន្ទាប់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះអាសន្ន នឹងធ្វើឡើងនៅថ្ងៃទី៣០ខែកក្កដា។តាមគម្រោងការចាប់ពូល សម្រាប់ព្រឹត្តិការណ៍ AFF Cup 2020នឹងធ្វើឡើងនៅខែសីហាខាងមុខនេះដែលគ្រោងធ្វើនៅប្រទេសថៃត្រូវលើកមកធ្វើនៅប្រទេសវៀតណាម វិញផងដែរ។

សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ខែវិច្ឆិកាដល់ថ្ងៃទី៣១ខែធ្នូបន្ទាប់ពីបញ្ចប់ការប្រកួតនៅជុំទី២ នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២៕ ដោយ៖ កូនដូច (យុទ្ធ)