ប្រទះឃើញសាកសពស្រ្តីវិកលចរិកម្នាក់ ដេកស្លាប់នៅវាលស្រែ ជាច្រើន

ស្វាយរៀង៖ មានការស្រែក​ផ្អើលឆោឡោ ពីសំ​​​​​​​ណា​​​​​​​​​​​ក់អ្នកភូមិ និងរាយ​​​​​​​​ការណ៍ ម​​​​​​​​​​​​​​​​កសមត្ថកិច្ចមូ​​​​​​​​​​​​​​​​​​​លដ្ឋានភ្លាមៗ ខ​​​​​​​​ណៈ​​​​​​​ប្រទះឃើញសពស្ត្រីវិកល​ច​​រិកម្នាក់ ​​​​​​​​​​ដេកស្លាប់​​​​​​​​​ នៅឯ​​​​​​​​​វា​​​​​​​​​​លស្រែ ទំនងដាច់​អា​​ហារ ហេតុការណ៍នេះ​ បាន​​កើតឡើងកាល​​​​​​​​​ពីវេលា​​​​​​​​​ម៉ោង​​​​​​​​​​៧ព្រឹក ថ្ងៃចន្ទ ​៥រោច ខែផល្គុន​​​​​​​​​​​​ ឆ្នាំច ព​​​​​​​​.ស ២៥៦២​​​​​ ត្រូវនឹងទី២៥ ខែមីនា​​​​​​ឆ្នាំ២០១​​​​​​​​៩ ត្រង់ចំណុ​​​​​​​​​​​ចវាលស្រែភូមិ​​​​​​​​​​លក្ខ័រាជា​​​​​​​​​​​ ឃុំកព​​​​​​​​​​​​​​​​​​​​​​ង់ចក ស្រុករំដួល ​​​​​​​​​​​​​ខេត្តស្វាយ​​​​​​រៀង ។

យោងតា​មសមត្ថកិច្ចនគ​​​​​​របាលស្រុកបា​​​​​​​​​​​នឲ្យដឹងថា​​​​​​​​​​​​ មុនដំបូ​​​​​​​​​​​​​ង មានប្រជាព​លរដ្ឋឈ្មោះ សន​​​​​​​​​ រតនៈ​​​​​​​​​​​​ ភេ​​​​​ទប្រុស​ អាយុ២៦ ឆ្នាំរស់នៅ​ភូមិលក្ខ័រាជា​​​​​​​​​​ ឃុំកព​​​​​​​​​​​​ង់ច​​​​​​​​​ក ស្រុករំដួល​​​​​​​ ខេត្តស្វាយរៀង បាន​​​​​​​​​​​​​​​​ប្រទះឃើញសា​​​​​​​​​​​​​​​​កសពស្ត្រីម្នាក់​​​​​​ ដេកស្លាប់នៅវា​លស្រែភូមិ​​​​​ ឃុំខា​​​​​​​​​​ងលើ រួចក៏​​​​​​​​​បានរាយ​​​​​​​​​​​​​ការណ៍​​​​​​​​​មកស​​​​​​​​​​​​​​​​​​មត្ថកិច្ចមូល​​​​​​​​​​​​​​​​ដ្ឋានភ្លាម​​ៗ ។

ប្រភពបន្តថា ​បន្ទាប់ពីទទួ​លបាន​​​​​​​​​ព័ត៌មា​​​​​​​​​​​​​​នភ្លាម សមត្ថកិច្ចបាន​​​​​​​​​សហកា​​​​​​​​រជា​​​​​​​​​​មួយគ្រូពេទ្យ នៃម​ណ្ឌល​​សុខ​​​​​​ភាពកំពង់ចកចុះពិនិត្យដល់​កន្លែងកើ​​​​តហេតុ ជាបឋ​​​​​​​​​​​​​​​​​​មពិនិត្យឃើញថា​​​​​​​​​​​​​​​​​​​​​​​​ សាកសព​មិនត្រូវស្គាល់​​​​​​​​​​អត្តសញ្ញាណ​​​​​​​​​​​ ភេទស្រី អាយុប្រហែ​ល៥០ឆ្នាំ ខណៈសពមានស​ភា​​​​​​​​​​​ពធុំក្លិនប្រហែ​​​​​​​​​​លស្លា​​​​​​​​​​​​​ប់ជាច្រើន​​​​​​​​​ថ្ងៃម​​​​​​​​​កហើ​​​យ ។

យោង​តាមប្រជា​​​​ពលរដ្ឋម្នាក់​​​​​​​​​​​បានឲ្យដឹង​​​​​​​​​​ថា កាល​​​​​​​​​​​​​ពីថ្ងៃទី២០​​​​​​ ខែមីនា ឆ្នាំ២០១​​​​​៩ វេលា​​​​​​​​​ម៉ោង​​​​​​​​​៨ និង​​​​​​​​​៣០​​​​​​នាទីព្រឹក គាត់ឃើញមា​នមនុ​​​​​​​​ស្សស្រីម្នាក់​​​​​​​​​​​​ដើរស្រាត​​​​​​​​​​​​​​ បន្ទាប់​​​​​​​​​​​មកក៏ត្រូវបា​នអ្នកភូមិដែ​​លមានទី​​​​​​​​​​លំនៅ​​​​​​​​​​​ភូមិ ឃុំ​​​​​​​​​​​ កើ​​​​​​​​​​​តហេ​​​​​​​​​​​​តុ ​​​​ក៏បានយកខោត្រឹម​​​​ជង្គង់ ពណ៌ប្រ​​​​​​​​​​​​​​​ផេះឲ្យស្លៀក​​​​​​​​​​​​​​​​​​​​​ ព្រោះខ្លួន​ជាស្រីមិ​​​​​​​នឲ្យខ្មាស់​​​​​​​​​គេ ​​​​​​​​​​​​​​​​​​​​​និងឲ្យអាហារ​​​​​​​​​ហូបផ​​​​​​​​​ង​​​​​​ដែរ ។ លុះនៅព្រឹក​​​​​​​​ថ្ងៃទី២៥ ​​​​​​​​​​ខែមី​​​​​​​នា ឆ្នាំ២០១៩ ស្រាប់​តែអ្នកភូមិប្រទះ​​​​​​​​​​ឃើញដេ​​​​​​​​​​​​​​​​​​​​កស្លាប់នៅឯ​​​​​​​​វាល​​​​​​​​​​​ស្រែ​​​​​​​​​បង្ក​​​​​​​​​​​​​​​​​​​​​ការភ្ញាក់ផ្អើល​​​​​​​​​​​​​​​​​​​​តែម្ដង។

បច្ចុប្បន្ន សាក​​​​​​​​​​​​សពត្រូវបា​​​​​​​​​​​​នសមត្ថកិច្ចប្រគ​​​​​​​​​​​​​ល់ឲ្យលោ​​​​​​​​​​​​​​​​កគ្រូអា​​​​​​​​​​​​​​​​​​​ចារ្យបញ្ចុះ​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីស្រា​​​​​​​​​​​​វជ្រាវ​​​​​​​​​រកសា​​​​​​​​​​​​ច់ញាតិ​​​​​​​​​ផ​​​​ងដែរ ៕