ចំជាដោយគន្លងធម៌មែន! ទ្រី ដាណា រៀបរាប់ពីចរិតឫកពារកូនស្រីថា…

កូនស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតែម្ដងពីមហាជន ក្រោយពីម្ដាយនាងអនុញ្ញាតឱ្យបង្ហាញមុខជាសាធារណបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ មានមហាជនជាច្រើនបានបញ្ចេញមតិថា នាងជាក្មេងស្រីម្នាក់ដែលមានចរិតចាស់ទុំ សុភាពរាបសារ មិនតម្កើងខ្លួនក្នុងនាមជាកូនស្រីអ្នកមានទ្រព្យរាប់សិនលានដុល្លារនោះឡើយ។ ក្នុងឱកាសនេះផងដែរ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ពីចរិតលក្ខណៈកូនស្រីនិងរបៀបរបបក្នុងការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អក្នុងសង្គមប្រាប់ដល់មហាជនឱ្យដឹងថា៖

“…ខ្ញុំ​មិន​ដឹង​ថា ថ្ងៃ​ក្រោយ ពួក​គាត់​ប្រែ​ប្រួល​យ៉ាង​ណា គ្រាន់​ដឹង​ថា រាល់​ថ្ងៃ​នេះ គាត់​ចេះ​គោរព ចេះ​ដឹង​ខុស​ត្រូវ ចេះ​ស្ដាប់​បង្គាប់ មិន​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទេ ។ទៅ​ថ្ងៃ​ក្រោយ ជា​​រឿង​ថ្ងៃ​ក្រោយ ព្រោះ​យើង​សុទ្ធតែ​មិន​បាន​ដឹង​ច្បាស់​ដូច​គ្នា។…នៅ​តូច គួរ​បង្រៀន​គាត់​ឱ្យ​ចេះ​សំពះ ចេះ​អរគុណ ចេះ​ញញឹម​ដាក់​គេ​ឯង ចេះ​ចែក​រំលែក​នំ​ចំណី ដល់​អ្នក​ដទៃដល់​ពេល​ធំ​បន្តិច ដឹង​ក្ដី បង្រៀន​គាត់​ធ្វើ​ការងារ​ផ្ទះ ចេះ​ជួយ​ការងារ​ទូទៅ បោសផ្ទះ ជូត​ផ្ទះ រហូត​ដល់​អាយុ​ជាង ១០​ឆ្នាំ បង្រៀន​គាត់​ឱ្យ​ដឹង​ពី​របៀប​ធ្វើ​ម្ហូប​ណា​ស្រួលៗ​ទៀត។ ទោះ​មាន​លុយ​ច្រើន មាន​អ្នក​ដាំបាយ មាន​ឈ្នួល​ផ្ទះ​​ក៏​ដោយ មិន​ត្រូវ​ឱ្យ​កូន​រំលង​ការងារ​អស់​នេះ​ទេ ត្រូវ​តែ​បង្រៀន​គាត់​ឱ្យ​បាន​គ្រប់​សព្វ កូន​យើង​នឹង​សប្បាយ​ចិត្ត​នៅ​ថ្ងៃ​ក្រោយ នៅ​ពេល​ចូល​សង្គម។…ដូច​កូន​ស្រី​ខ្ញុំ​ចឹង បង​ប្អូន​ដឹង​ទេ បាន​តែ​ប៉ុន្មាន​ថ្ងៃ គាត់​មក​ប្រាប់​ខ្ញុំ​ថា ពិបាក​ណាស់ ល្បី​ពេក គេ​វាយ​ប្រហារ គេ​ចេះ​តែ​ថា​បែប​នេះ ថា​បែប​នោះ មិន​ចេះ​ចប់ ហើយ​ក៏​ប្រាប់​ថា ចង់​ផ្អាក​ប្រើផេក​វិញ កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ឈ្មោះ​ប៉ា​ម៉ាក់។ រហូត​ដល់​ពេល​នេះ ទំនេរ​គាត់​មើល យូធូប គាត់​រៀន​តាម​អនឡាញ ហើយ​ជួយ​លក់ មិន​ដើរ​លេង​ទៅ​ណា​ទេ។ បង្ហាញជីវិតអ្នកក្រ ដើម្បីឱ្យគាត់ចេះគោរពគេ បង្ហាញជីវិតអ្នកមាន ដើម្បីឱ្យគាត់ខំប្រឹងរៀន ខំប្រឹងរកស៊ីទៅថ្ងៃក្រោយ…”។ 
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ នេះ អ្នកស្រីបានទិញរថយន្តម៉ាក Lamborghini Urus ជាកាដូឱ្យកូនស្រី មានតម្លៃរហូតដល់ ៥០ ម៉ឺនដុល្លារឯណោះ។ ហើយក៏ជាឱកាសដែលអ្នកស្រីបង្ហាញមុខកូនស្រីជាសាធារណលើកដំបូងឱ្យមហាជនបានស្គាល់ផងដែរ៕

ដោយ៖ភូមិន្ទ