ក្ដីក្ដាំរាប់ឆ្នាំនៅតែមិនចប់! វ៉ាន់ នីឡា ប្រកាសរកយុត្តិធម៌ដោយពោលថា…

អតីតតារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត  កញ្ញា វ៉ាន់ នីឡា មាននាមដើមថា សុខ ចន្ដា បានរៀបរាប់អារម្មណ៍ឈឺចាប់ទាមទាររកយុត្តិធម៌ជាញយដងក្នុងបណ្ដាញសង្គមដោយពោលថា៖ “រឿងក្តីខ្ញុំមិនដឹងថ្ងៃណាទើបចប់ មិនដឹងថ្ងៃណាទទួលបានយុត្តិធម៌ បើបង្វិលចុះបង្វិលឡើងបែបនែះ”។ ឆ្លើយតបជាមួយអ្នកគាំទ្រ វ៉ាន់ នីឡា បានឱ្យដឹងទៀតថា នាងនៅមិនទាន់ទទួលបានយុត្តិធម៌ឡើយព្រោះគ្មានខ្សែក្នុងការដោះស្រាយរឿងក្ដីនឹងគេ។ នេះក៏មិនមែនជាលើកទីមួយឡើយ ដែលតារារាងតូចច្រឡឹងរូបនេះបង្ហាញអារម្មណ៍ឈឺចាប់ប្រាប់ដល់មហាជននោះ។

គួរបញ្ចាក់ឱ្យដឹងថា កញ្ញា វ៉ាន់ នីឡា បានដាក់ពាក្យប្ដឹងអតីតសង្សាររបស់ខ្លួនតាំងតែពីពាក់កណ្ដាលឆ្នាំ ២០១៦ មកម្ល៉េះ ជុំវិញរឿងរ៉ាវដែលបុគ្គលរូបនោះចែកចាយរូបភាពអាក្រាតកាយរបស់កញ្ញាចូលទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម។ ប៉ុន្តែរហូតមកទល់ពេលនេះ នាងបញ្ជាក់ថាមិនទាន់មានពន្លឺយុត្តិធម៌ផ្នែកច្បាប់ណាមួយជួយដោះស្រាយរកយុត្តិធម៌ឱ្យនាងនោះឡើយ៕

ដោយ៖ ភូមិន្ទ