ប្រមុខអាជ្ញាធរកីឡា៖ ក្រសួងអប់រំចំណាយថវិកាលើក្រុមជម្រើសជាតិឈុតធំ និងថ្នាល១៨០០លានរៀលក្នុងមួយខែ

(ភ្នំពេញ)៖ ប្រមុខអាជ្ញាធរកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍កិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ត្រៀមចូលរួមព្រឹតិ្តការណ៍ប្រកួត SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ថា ក្រសួងអប់រំបានប្រើថវិកាជាតិទៅលើក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទំាង២ប្រភេទ ជិត១៨០០លានរៀលក្នុងមួយខែ ទំាងអាហារឧបត្ថម្ភ និងប្រាក់ខែ។

លោកបានបន្តថា សម្រាប់ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិឈុតថ្នាលមកពីសហព័ន្ធកីឡាជាតិ៣៥ចំណាយចំនួន៩០០លានរៀលក្នុងមួយខែ ចំណែកក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិឈុតធំក៏ជិត៩០០លានរៀលក្នុងមួយខែ បូកទំាងក្រុមក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិជនពិការថែមទៀតគិតតាមរបរចាស់៕ ដោយ៖ កូនដូច