ញាក់សាច់! ទ្រី ដាណា បង្ហាញខ្សែកមួយខ្សែតម្លៃរហូតដល់ជិត ២ លានដុល្លារ

ថៅកែហាងពេជ្រ ទ្រី ដាណា តែងតែបង្ហាញពីម៉ូដគ្រឿងអលង្ការពេជ្រច្នៃឡើងថ្មីៗក្នុងហាងរបស់ខ្លួនមានតម្លៃពីខ្ទង់ពាន់រហូតដល់រាប់លានដុល្លារ។ ហើយថ្មីៗនេះអ្នកស្រីបានបង្ហាញនូវខ្សែកពេជ្រមួយខ្សែទៀតដែលមានតម្លៃរហូតដល់ ១៨០៣០៤៦ ដុល្លារឯណោះ ដែលកាលពីប៉ុន្មានថ្ងៃមុន អ្នកស្រីក៏បានបង្ហាញចិញ្ចៀនពេជ្រពីរវង់មានតម្លៃរហូតដល់ជាងមួយលានដុល្លារផងដែរ។

គួរបញ្ជាក់ថាហាងពេជ្រ ទ្រី ដាណា ទើបតែដំណើរបានជាងមួយឆ្នាំប៉ុណ្ណោះ តែមានភ្ញៀវគាំទ្រយ៉ាងច្រើនកុះករ ហើយនេះគ្រាន់តែជាខ្សែកនិងចិញ្ចៀនមួយឬពីរវង់ក្នុងចំណោមរាប់រយរាប់ពាន់ម៉ូដផ្សេងទៀតនៅក្នុងហាងពេជ្រ ទ្រី ដាណា តែប៉ុណ្ណោះ។ ចង់ដឹងថា រូបរាងចិញ្ចៀន និងខ្សែកតម្លៃខ្ទង់លានដុល្លារនោះមានសោភ័ណភាពបែបណា សូមទស្សនារូបភាពខាងក្រោម៕

(ខ្សែកស្វារ៉េពេជ្រតម្លៃ ១៨០៣០៤៦ ដុល្លារ)

(ចិញ្ចៀនពេជ្រពីរវង់តម្លៃជាងមួយលានដុល្លារ) 

ដោយ៖ ភូមិន្ទ