Spotify មាន​អ្នក​ប្រើ​ប្រាស់កើនឡើងយ៉ាងខ្លាំងឈានដល់ ២៩៩ លាននាក់គិតត្រីមាសទី២

Spotify គឺជាកម្មវិធីស្តាប់​ចម្រៀងដ៏​ល្បី​ឈ្មោះ​មួយ ដែល​បាន​ផ្តល់​នូវការស្តាប់តន្ត្រីដ៏អស្ចារ្យដល់មនុស្សគ្រប់គ្នា។ ហើយ​មិន​យូរ​ប៉ុន្មាន​ Spotify ត្រូវ​បាន​គេ​ស្គាល់​ថា​ជាស្តេចនៃកម្មវិធីតន្រ្តី។

ថ្មីៗ​នេះ Spotify បានចែករំលែករបាយការណ៍ហិរញ្ញវត្ថុ Q2 2020 របស់ខ្លួន ដែល​បានបង្ហាញថាកម្មវិធីស្តាប់ចម្រៀងដ៏ល្បី​នេះបានបង្កើនអ្នកប្រើប្រាស់សកម្មប្រចាំខែ ឈាន​ដល់ទៅ ២៩៩ លាននាក់ ដែលជាកំណើនគួរឱ្យចាប់អារម្មណ៍។ ត្រឹម​តួរ​លេខប៉ុននេះ​យើង​អាច​ឃើញ​បាន​ថា​កម្មវិធី​នេះ​មានការ​កើន​ឡើងដល់ទៅ ២៩ ភាគរយជារៀងរាល់ឆ្នាំ និងច្រើនជាងត្រីមាសទី ១ ឆ្នាំ ២០២០​ដល់ទៅ ៥ ភាគរយ។

Users (in million) Q2 2019 Q1 2020 Q2 2020
Total Monthly Active Users (MAU) 232 286 299
Premium Subscribers 108 130 138
Ad-Supported MAUs 129 163 170

 

ប្រទេសឥណ្ឌាជាទីផ្សារសំខាន់​មួយ​របស់ Spotify ដែល​មាន​ការ​គាំទ្រ​ខ្លាំងជាងការរំពឹងទុក។ មូល​ហេតុ​ដែល​​បណ្តាល​អោយ​ប្រជា​ជន​ប្រទេស​ឥណ្ឌា​មាន​ការគាំទ្រ Spotify ខ្លាំង​នោះគឺការអនុវត្តផ្នែក​ទីផ្សារដ៏ខ្លាំងខ្លានៅក្នុងតំបន់។ អាមេរិកឡាទីន និងទីផ្សាពិភពលោកមើលឃើញថាមានការរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងការកើនឡើងរៀងៗខ្លួនចំនួន ៣៣% និង ៥៨% ជារៀងរាល់ឆ្នាំ។

ដោយ៖ Vireak