រូប​ភាព 3D របស់ Samsung Galaxy Z Fold 2 5G មុន​ថ្ងៃ​ចេញ​ជាផ្លូវការ

រូប​ភាព 3D របស់ Samsung Galaxy Z Fold 2 5G និងពាក្យចចាមអារាមជាច្រើនបាន​ក្លាយជាផ្លូវការ មុន​ពេល​ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុននៅថ្ងៃទី ៥ ខែសីហា។ ក្នុង​រូប​ភាព​នោះ​វា​បាន​បង្ហាញអំពីពណ៌​នៃ​ទូរសព្ទ​ដែល​មាន​ពីរពណ៌គឺទង់​ដែង(Mystic Bronze) និងខ្មៅ(Mystic Black)។

គួរបញ្ជាក់​ផងដែរ​ថា Galaxy Z Fold2 5G នឹងបំពាក់មកជាមួយអេក្រង់ខាងក្នុងទំហំ 7.7 អ៊ីញ ប្រភេទ Super AMOLED ជាមួយអេក្រង់ Refresh Rate 120Hz និងក្រាលដោយកញ្ចក់កម្រាស់ស្តើង (UTG) ថែមទៀតផង។ ចំណែកផ្នែកខាងក្រៅវិញ Galaxy Z Fold2 5G នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.23 អ៊ីញ ប្រភេទ Super AMOLED ក៏ដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅផ្នែកចំហៀងនៃទូរសព្ទផងដែរ។ សម្រាប់ផ្នែកកាមេរ៉ាវិញ Galaxy Z Fold2 5G អាចនឹងបំពាក់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 10MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 12MP, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 12MP និងមួយគ្រាប់ចុងក្រោយគេជាលេនពង្រីក Telephoto ទំហំ 64MP។ លើសពីនេះ Galaxy Z Fold2 ក៏អាចនឹងបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូល Snapdragon 865+ គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 256/512GB ក៏ដូចជាថ្មទំហំ 4,365mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 25W ថែមទៀតផង។

ដោយ៖ Vireak