អាមេរិកព្រមានអំពី “ផលវិបាក” បើប្រេស៊ីលជ្រើសរើសយក Huawei 5G

(អន្តរជាតិ)៖ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រេស៊ីលបានព្រមានអំពី “ផលវិបាក” ប្រសិនបើប្រទេសប្រេស៊ីលជ្រើសរើសយកក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ដើម្បីបង្កើតបណ្តាញ 5G របស់ខ្លួន ។

ឯកអគ្គរដ្ឋទូតលោក Todd Chapman បានប្រាប់កាសែត Globo ថា “ខ្ញុំមិនបាននិយាយថា នឹងមានការសងសឹកនោះទេ ប៉ុន្តែវានឹងមានផលវិបាក” ប្រសិនបើប្រេស៊ីលប្រឆាំងនឹងដំបូន្មានរបស់សហរដ្ឋអាមេរិក ហើយជ្រើសរើសយកក្រុមហ៊ុនចិន ។ ប្រទេសប្រេស៊ីលគ្រោងនឹងធ្វើការដេញថ្លៃនៅឆ្នាំក្រោយ សម្រាប់គម្រោងអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មី នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុត នៅអាមេរិកឡាទីន ចំនួន ២១២ លាននាក់ ។ សហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលបណ្តាប្រទេសនានានៅទូទាំងពិភពលោក ឱ្យធ្វើពហិការក្រុមហ៊ុន Huawei ដោយលើកហេតុផលថា ក្រុមហ៊ុននេះអាចអនុញ្ញាតឱ្យរដ្ឋាភិបាលចិន ធ្វើចារកម្មលើទិន្នន័យរបស់ប្រទេសទាំងនោះ ។

US Warns Of "Consequences" If Brazil Picks Huawei 5G - Leafypage

លោក Chapman បាននិយាយថា “នៅពេលណាមួយរដ្ឋាភិបាលចិនអាចស្នើសុំឱ្យក្រុមហ៊ុន Huawei បញ្ជូនព័ត៌មានទៅ” ។ ក្រុមហ៊ុនផ្សេងទៀត ដែលបានបង្ហាញចំណាប់អារម្មណ៍លើការដេញថ្លៃ 5G នៅប្រេស៊ីល រួមមាន Ericsson របស់ស៊ុយអែត និង Nokia របស់ហ្វាំងឡង់ ។ លោក Chapman បាននិយាយថា អាមេរិកបានត្រៀមជួយក្នុងការធានាមូលនិធិ តាមរយៈសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ ដែលជាស្ថាប័នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើត 5G សម្រាប់អ្នកទិញផលិតផលពីអ្នកផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ។ សម្ពាធកំពុងបានដាក់លើរដ្ឋាភិបាលប្រេស៊ីលរបស់លោកប្រធានាធិបតី JairBolsonaro ។ ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំមុន មេដឹកនាំស្តាំនិយមបានបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ ប៉ុន្តែចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៊ីល ។

ជម្លោះនេះកើតឡើងចំពេលដែលអ្នកវិភាគជាច្រើនកំពុងពិពណ៌នាថា ជា “សង្គ្រាមត្រជាក់ថ្មី” រវាងសហរដ្ឋអាមេរិក និងចិន។ អង់គ្លេសបានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងដកគ្រឿងបរិក្ខារក្រុមហ៊ុន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន ដោយសារសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការព្រមានសងសឹកពីទីក្រុងប៉េកាំងក៏ដោយ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)

Huawei says US pressure on Brazil threatens long delays in 5G roll ...