ម៉ាឡេស៊ី​នឹង​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ ធ្វើ​ការ​បាន​តែ​ក្នុង​វិស័យ ​៣ ​ប៉ុណ្ណោះ

(អន្តរជាតិ)៖ ប្រទេស​ម៉ាឡេស៊ី​បាន​រឹតត្បិតដល់​ពលករ​បរទេស​ ឲ្យ​ធ្វើ​ការបាន​តែ​ក្នុង​វិស័យ​ ៣​ ប៉ុណ្ណោះ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​បង្កើន​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី ​ដែល​រងផល​ប៉ះពាល់​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ​បើ​តាមការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ កាល​ពី​ថ្ងៃ​ពុធ ។ ​
Virus or hunger? – Asia's migrant workers' COVID-19 dilemma - CGTN
អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី​លោក Awang Hashim ថ្លែង​ប្រាប់​សភា​ថា វិស័យ​ទាំង ៣​ នោះ ​រួម​មាន ​វិស័យសំណង់ កសិកម្ម និង​កសិដ្ឋាន ហើយ​វិស័យ​ដទៃ​ទៀត ​ត្រូវ​តែ​រើស​អ្នក​ធ្វើ​ការ​ជា​ពលរដ្ឋ​ម៉ាឡេស៊ី ។ លោក​បន្ត​ថា ​ម៉ាឡេស៊ី​នៅ​ពេល​នេះ​ មាន​ពលករ​បរទេស​ចំនួន ​២,១ ​លាន​នាក់។ ប៉ុន្តែ​តួរលេខ​ចុងក្រោយ​បង្ហាញ​ថា ​អត្រា​អត់ការងារ​បាន​កើន​ដល់​៥,៣% ខណៈ​ដែល​អាជីវកម្ម​នានា​ត្រូវ​បង្ខំ​ឲ្យ​បិទ​ទ្វា​អស់ ​ជិត ៣​ខែ​មកហើយ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​កូវីដ១៩។
Invisible and possibly forgotten': Singapore's second wave of ...
ក្នុងប៉ុន្មាន​ខែ​ចុងក្រោយ​នេះ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់​ខ្លួន​ពលករ​បរទេស និង​ជន​ភៀស​ខ្លួន​រាប់​រយ​នាក់ ហើយ​ចាត់វិធានការរឹតត្បិតនានា និងបានបង្កើត​​សាធារណមតិ​ប្រឆាំង​នឹង​ពលករ​បរទេស​ផង​ដែរ។ ម៉ាឡេស៊ី​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៣ ​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​កំណើនមាន​ត្រឹមតែ ​០,៧%ប៉ុណ្ណោះ ​នៅ​ត្រីមាស​ទី​១ ​ឆ្នាំ​នេះ ដោយ​សារ​វិបត្តិ​កូវីដ១៩ និង​ការ​ធ្លាក់​ថ្លៃ​ប្រេងកាត​នៅ​ជុំវិញ​ពិភពលោក ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)