BREAKING NEWS៖ ត្រាំ សុំលើកពេល ការបោះឆ្នោតប្រធានាធិបតីអាមេរិក

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន BBC នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ដូណាល់ ត្រាំ បានសុំឱ្យមានការពន្យារពេល ការបោះឆ្នោតប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ ដោយសំអាងថាការបោះឆ្នោតតាមសារអេឡិចត្រូនិ អាចនឹងមានការក្លែងបន្លំ។

ជាមួយគ្នានោះ ប្រធានធិបតីរូបនោះ បានសុំឲ្យមានការបោះឆ្នោតឡើងវិញ រហូតទាល់តែប្រជាជនអាម៉េរិច អាចទៅបោះឆ្នោត ប្រកបដោយសុខសុវត្ថិភាព និងមានលក្ខណៈងាយស្រួលបំផុត។

គួរបញ្ជាក់ផងដែរថា ទាក់ទិននឹងការលើកឡើងនោះ មិនទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនអាម៉េរិកឡើយ។

ដោយឡែកនៅក្នុងការបង្ហោះសារក្នុងបណ្តាញសង្គម Twitter លោក Trump បាននិយាយថា ការបោះឆ្នោតជាលក្ខណៈសកលមួយតាមប្រព័ន្ធសារអេឡិចត្រូនិច នឹងធ្វើឱ្យការបោះឆ្នោតខែវិច្ឆិកានេះ ក្លាយជាការបោះឆ្នោតមិនត្រឹមត្រូវ និងមានការក្លែងបន្លំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយនេះជាភាពអាម៉ាស់យ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិកទាំងមូល៕ ដោយ៖ Micheal