TOP NEWS៖ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនដល់១៧.៤លានករណី និងជាសះស្បើយមានជិត១១លាននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១៧,៤៣៣,៤៣៤ករណី ហើយក្នុងនោះមនុស្សសរុប ៦៧៥,១៧៨នាក់ស្លាប់ និងជិត១១លាននាក់ បានជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង១៧លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងសរុបជាង ៤,៦២៦,៦៣៣ករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង១៥៤, ៩៨៧នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីរហូតដល់ជិត៦ម៉ឺនករណី និងស្លាប់ជាង១ពាន់នាក់។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ។
គួរម្លឹកផងដែរថា កាលពីម្សិលមិញនេះ គេហទំព័រដដៃលខាងលើ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក មានត្រឹមតែ១៧,១៦០,៣០០ ករណី។ ពោលគឺបើធៀបនឹងតួលេខថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដមានរហូតដល់ជាង២៥ម៉ឺននាក់៕ ដោយ៖ Micheal