រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសហ្សំប៊ី ត្រូវបណ្តេញចេញពីតំណែង ដោយសារធ្លាយវីដេអូស្រាត

(អន្តរជាតិ)៖ លោកប្រធានាធិបតីនៃប្រទេសហ្សំប៊ី Edgar Lungu បានបណ្តេញលោក David Mabumba ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងអប់រំចេញពីតំណែងភ្លាមៗ ក្រោយពីរដ្ឋមន្ត្រីរូបនេះបានធ្វើឲ្យធ្លាយចេញវីដេអូស្រាតននលគក។

លោក David Mabumba រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសហ្សំប៊ី

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យប្រធានាធិបតី បានបញ្ជាក់ថា ការបណ្តេញនេះគ្មានហេតុផលអ្វីក្រៅពីមូលហេតុនេះឡើយ ហើយក៏មិនមែនជាមូលហេតុនយោបាយដែរ។

ឃ្លីបវីដេអូមួយត្រូវបានបង្ហោះ ដែលគេមើលឃើញច្បាស់ថា ក្នុងរូបនោះគឺជាលោក David យ៉ាងពិប្រាកដ ដែលនោះគឺជាក្តីអាម៉ាស់មួយ។

ប៉ូលីសបាននិយាយថា ការស៊ើបអង្កេតមួយកំពុងតែត្រូវបានធ្វើឡើង និងបានស្នើឲ្យលប់រូបនេះចេញពីបណ្តាញសង្គម ប៉ុន្តែរូបនេះមិនទាន់បានលប់នៅឡើយទេ ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)