មនុស្សជាង៤០នាក់ស្លាប់ និងរបួស ក្នុងការផ្ទុះគ្រាប់បែក នៅប្រទេសអាហ្វហ្កានីស្ថាន

(អន្តរជាតិ)៖ កាលពីថ្ងៃព្រហស្បត្តិ៍ មានការផ្ទុះគ្រាប់បែកនៅខេត្តពូលី អាឡាមស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្វហ្កានីស្ថានបណ្តាលឲ្យមនុស្សជាង៤០នាក់បានស្លាប់និងរបួស។

មូលហេតុនៃការផ្ទុះនេះគេមិនទាន់បានដឹងនៅឡើយទេ។ ប៉ុន្តែសាក្សីបាននិយាយថាគ្រាប់បែកត្រូវបានគេបង្កប់នៅក្នុងរថយន្ត។ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នេះនៅឡើយទេ៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)