ប្រពន្ធប្រធានាធិបតីប្រេស៊ីល ឆ្លងជំងឺកូវីដ១៩

(អន្តរជាតិ)៖ អ្នកណាក៏ដឹងដែរថា ក្នុងពិភពលោកនេះ មានមេដឹកនាំ២រូបដែលព្រហើនបំផុត ហ៊ានប្រឡែងលេងជាមួយជំងឺកូវីដ១៩ គឺប្រធានាធិបតីអាមេរិក និងប្រធានាធិបតីប្រេស៊ីល លោកបុលសេណារ៉ូ។ ប៉ុន្តែសំណាងណាស់ លោកប្រធានាធិបតីអាមេរិក មិនទាន់ត្រូវបានឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែប្រធានាធិបតីប្រេស៊ីលឆ្លងបានសម្រេចហើយ។

អីឡូវនេះ ជំងឺដ៏កាចសាហាវនេះក៏បានឆ្លងទៅដល់ភរិយា លោកបុលសូណារ៉ូ ថែមទៀត។តែប៉ុន្មានថ្ងៃក្រោយពីលោកបុលសូណារ៉ូ បានប្រកាសថាលោកបានជាសះស្បើយពីជំងឺកូវីដ១៩ហើយនោះ ប្រពន្ធរបស់លោកគឺអ្នកស្រី Michelle ត្រូវបានធ្វើតេស្ត៍ឃើញមានជម្ងឺនេះកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

គួរបញ្ជាក់ផងដែរថា នៅប្រទេសប្រេស៊ីលមានអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន២,៥លាននាក់និងមានអ្នកស្លាប់ចំនួន៩០.០០០នាក់៕ ប្រែសម្រួល ៖ សារឹទ្ធ (យុទ្ធ)