មានមនុស្សដ៏តិចតួចបំផុត​ ទៅធ្វើធម្មយាត្រាទៅទីសក្ការៈបូជា នៅទីក្រុងMecca

(អន្តរជាតិ) ៖​ កាលពីប៉ុន្មានឆ្នាំមុន គឺមុនពេលដែលមានការឆ្លងរាលដាលនៃជម្ងឺ​ កូវីដ១៩ មានសាសនិកអ៊ីស្លាមប្រមាណជាង៣លាននាក់ មកពីជុំវិញពិភពលោកតែងតែទៅធ្វើធម្មយាត្រា នៅព្រះវិហារណាមីរ៉ា ក្នុងទីក្រុងពិសិទ្ធ Micca នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមបុណ្យHaj។

ប៉ុន្តែក្នុងឆ្នាំនេះ នៅពេលដែលជម្ងឺកូវីដ១៩កំពុងតែឆ្លងរាលដាលខ្លាំងនោះ ការធ្វើធម្មយាត្រាប្រចាំឆ្នាំត្រូវបានលើកពេល និងមានមនុស្សតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះបានចូលរួមដែលភាគច្រើនគឺប្រជាជនអារ៉ាប៊ីសាអូឌីត។

លោកអាម៉ា ខាលីដ អាយុ២៩ឆ្នាំដែលបានចូលរួមនៅក្នុងពិធីនេះ បាននិយាយថា អ្នកចូលរួមទាំងឡាយ បានបួងសួងព្រះ សូមឲ្យជម្ងឺកូវីដ១៩នេះ ឆាប់រលត់រលាយពីភពផែនដីនេះទៅ ហើយមនុស្សជាតិទាំងឡាយទូទាំងពិភពលោកចសូមទទួលបាននូវក្តីសុខគ្រប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ៕ ប្រែសម្រួល ៖ សារឹទ្ធ (យុទ្ធ)