អាមេរិកជាអ្នកដុតបញ្ឆេះ ឲ្យមានសង្គ្រាមត្រជាក់ជាថ្មី ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតប្រធានាធិបតី

(អន្តរជាតិ) ៖ លោកលី ស៊ាវមីញ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក បាននិយាយថា អាមេរិកបាននិងកំពុងតែដុតបញ្ឆេះឲ្យមានសង្គ្រាមត្រជាក់ជាថ្មី ដោយសារតែបញ្ហានយោបាយនៅក្នុងប្រទេសរបស់ខ្លួន ជាពិសេសគឺការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ។

Did Donald Trump just take the trade war to a whole new level ...

លោកដូណាល់ ត្រាំបានជ្រើសយកប្រទេសចិន គឺជាគូប្រជែងដ៏សំខាន់ និងជាមុខសញ្ញាដែលត្រូវវាយប្រហារ  ដើម្បីយកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតី ដោយការធ្វើសង្គ្រាមពាណិជ្ជកម្ម និងការចោទប្រកាន់លោកស៊ី ជីនភីង ថា និយាយភូតកុហកអំពីជម្ងឺឆ្លងកូវីដ១៩ ដែលលោកត្រាំបានហៅថាជា វីរុសចិនជាដើម។

Donald Trump: China's Xi Jinping on Hong Kong protests

លោកបានបញ្ជាក់ថា ចិនមិនមែនជាមេផ្តើមគំនិតក្នុងជម្លោះនេះទេ។ ប៉ុន្តែអ្នកណាចង់ចាប់ផ្តើមធ្វើសង្គ្រាមត្រជាក់ជាមួយចិន​ គឺចិននឹងធ្វើការឆ្លើយតបភ្លាមៗ៕ ប្រែសម្រួល៖ សារឹទ្ធ