លោកត្រាំ មិនអាចពន្យាការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ ជាដាច់ខាត

(អន្តរជាតិ)៖ ព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋដ៏សំខាន់២រូប គឺលោក Mitch McConnell និងលោក Kevin McCarthy បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការលើកឡើងរបស់ប្រធានាធិបតីដូណាល់ ត្រាំដែលចង់ពន្យាការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។

អ្នកទាំង២បាននិយាយថា លោកត្រាំគ្មានសិទ្ធអំណាចអ្វី ដើម្បីពន្យាការបោះឆ្នោតនេះទេ ការពន្យាពេលការបោះឆ្នោត គឺជាការសម្រេចរបស់សភា។ កាលពីមុននេះ លោកប្រធានាធិបតី បានបង្ហាញពីចេតនាពន្យាការបោះឆ្នោត ដោយលោកបានលើកពីមូលហេតុថា វាមានសញ្ញានៃការកើនឡើងនូវការលួចបន្លំហើយនិងធ្វើឲ្យបោះពាល់ដល់លទ្ធផលនៃការបោះឆ្នោត។

លោកបានបញ្ជាក់ថា យើងអាចពន្យារហូតទាល់តែប្រជាជនយើងអាចទៅបោះឆ្នោតក្នុងលក្ខខណ្ឌ ត្រឹមត្រូវ ធានាសន្តិសុខនិងសុវត្ថិភាព៕ ប្រែសម្រួល៖ សារឹទ្ធ (យុទ្ធ)