វិភាគអន្តរជាតិ ៖ ត្រូវរៀនរស់ជាមួយ Covid-19 និងកុំសង្ឃឹមថា អាចវិលរកភាពធម្មតាវិញបានឆាប់រហ័ស

(អន្តរជាតិ)៖ ទោះបីជាវាមានរយៈពេលទើបតែប្រហែលជា ៦ ខែ ចាប់តាំងពីការរាតត្បាត Covid-19 បានលេចចេញមក ហើយបានរីករាលដាលពាសពេញពិភពលោក ដែលធ្វើឲ្យសាលារៀនត្រូវបើកតាមជាក់ស្តែង, ការក្អក និងកណ្តាស់ដោយមនុស្សមួយចំនួនដែលពាក់របាំងមុខ ហាក់ដូចជា សម័យកាលមួយកើតមានពីយូរមកហើយ ។ ទិដ្ឋភាពជាច្រើននៃជីវិតបានផ្លាស់ប្តូរតាំងពីពេលនោះមក ។

ដោយគ្មានសញ្ញាណាមួយនៃការរាតត្បាតនឹងបញ្ចប់នៅពេលណាមួយឆាប់ៗខាងមុខ ការផ្លាស់ប្តូរទាំងនេះហាក់ដូចជានឹងបន្តនៅមាន ដោយមានអ្វីច្រើនទៀតនឹងកើតឡើង ខណៈដែលយើងស្វែងរកវិធីដើម្បីដោះស្រាយ និងអាចនិយាយថា ត្រូវរស់នៅជាមួយ Covid-19 ។ ការផ្លាស់ប្តូរដ៏ធំបំផុតមួយចាំបាច់ គឺនៅក្នុងផ្នត់គំនិត – នោះគឺការដឹងថានឹងមិនមានការវិលត្រឡប់បានឆាប់ទៅរកភាពធម្មតាវិញទេ ។

យើងជាប់នៅក្នុងស្ថានភាពនេះក្នុងពេលមួយយូរមិនខាន ហើយការឃាំងខ្លួនយើងនៅក្នុងបន្ទប់ដាច់ពីគេក៏ដោយ វីរុសគឺជាសត្រូវដែលមិនញញើតមើលមិនឃើញ ដែលត្រៀមខ្លួនជាស្រេចកេងយកពីការប្រព្រឹត្តិខុស និង កំសៀកខ្លួនឆ្លងកាត់របាំងការពារដ៏ល្អបំផុតរបស់យើង ។ មនុស្សខ្លះអាចនិយាយបានថា “មិនចាំបាច់ខ្វល់អ្វីបែបនេះទេ ។
មេរោគនេះ មិនអាក្រក់ជាងជំងឺផ្តាសាយទេ” ពីព្រោះ ដូចគ្នានឹងការផ្លាស់ប្តូរអាកាសធាតុដែរ ដែលនេះជាការបដិសេធទាំងស្រុងទៅលើវិទ្យាសាស្រ្ត ។ ការឃោសនាប្រឆាំងនឹងវិទ្យាសាស្ត្រនេះ មានផលវិបាកយ៉ាងពិតប្រាកដ ។ ដោយមើលឃើញជាក់ស្តែងនូវអត្រានៃការឆ្លង វីរុសកូរ៉ូណា នៅតាមផ្នែកនានានៃសហរដ្ឋអាមេរិក រហូតមនុស្សជាច្រើនបានប្រដូចការពាក់របាំងមុខថាជាការវាយប្រហារលើសេរីភាពផ្ទាល់ខ្លួន ។

ផលវិបាកទាំងនេះ ប៉ះពាល់ដល់បុគ្គលទាំងឡាយ ដែលរឿងរ៉ាវរបស់ពួកគេភាគច្រើន មិនត្រូវបានគេនិយាយ ទោះបីជាមានការស្លាប់គួរអោយអាណិតនៃជនម្នាក់អាយុ ៣០ឆ្នាំ នៅរដ្ឋតិចសាស ដែលបានជឿជាក់ថា រោគរាតត្បាត គឺជាការបោកបញ្ឆោត ដែលគាត់បានចូលរួមក្នុងពិធីជប់លៀងជាមួយម្ចាស់ផ្ទះដែលមានជំងឺ កូវីដ-១៩ ។

គាត់បានប្រាប់គិលានុបដ្ឋាយិកាម្នាក់ដែលស្ថិតក្នុងចំណោមបុគ្គលិកពេទ្យ ដែលមិនអាចជួយសង្គ្រោះគាត់បានថា “ខ្ញុំគិតថា ខ្ញុំបានធ្វើខុសហើយ” ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានអត្ថបទជាច្រើននិយាយអំពីរោគរាតត្បាតនេះ រាប់ចាប់ពីអត្ថបទវិទ្យាសាស្ត្ររហូតដល់ការសន្ទនាតាមកម្មវិធីសារ tweets ដោយអ្នកជំនាញខាងវីរុសសាស្ត្រ និងមន្រ្តីវេជ្ជសាស្ត្រដែលព្យាបាលអ្នកជម្ងឺមានផ្ទុកវីរុសកូរ៉ូណា ។
វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទាំងនេះ មិននិយាយដោយលាក់លៀមអំពីភាពធ្ងន់ធ្ងរនៃ Covid-19 ទេ ប៉ុន្តែផ្ទុយទៅវិញ ប្រាប់ពីអ្នកជំងឺដែលកំពុងតែស្ថិតក្នុងស្ថានភាពហៀបស្លាប់ ខណៈទទូចឱ្យមនុស្សពាក់របាំងមុខ និងជៀសវាងព្រឹត្តិការណ៍ជួបជុំគ្នា និងកន្លែងដែលមានហានិភ័យខ្ពស់ ។

សម្រាប់បុគ្គលិកពេទ្យ និងអ្នកដែលធ្វើការនៅតាមផ្ទះថែទាំមនុស្សចាស់ និងកន្លែងផ្សេងទៀតដែលនៅជួរមុខគេ Covid-19 បានធ្វើឱ្យសូម្បីតែទៅធ្វើការងារក៏មានគ្រោះថ្នាក់ដែរ ។
អង្គការលើកលែងទោសអន្តរជាតិ បានរកឃើញថាបុគ្គលិកថែទាំសុខភាពជាង ៣០០០នាក់ បានស្លាប់ដោយសារជំងឺ Covid-19 នៅក្នុងប្រទេសចំនួន ៧៩ នៅជុំវិញពិភពលោក ដែលជាចំនួនដ៏គួរឱ្យភ័យខ្លាច និងជាភស្តុតាងបន្ថែមទៀតថា នេះមិនមែនគ្រាន់តែជាជំងឺផ្តាសាយធម្មតាប៉ុណ្ណោះទេ ។

មានមនុស្សជាង ៦០ ម៉ឺននាក់បានស្លាប់ដោយសារ វីរុសកូរ៉ូណា ក្នុងចំណោមជាង ១៦លានករណី ជាការបង្ហាញថាអត្រាស្លាប់មានលើសពី ៤ ភាគរយ ។ ប៉ុន្តែការវាយតម្លៃអត្រាមរណភាព មិនមែនសាមញ្ញទេ ដោយសារមានករណីជាច្រើនមិនត្រូវបានគេតាមរក និងការស្លាប់ជាច្រើនមិនត្រូវបានគេកត់ត្រាឡើយ ។

ទោះជាដូចនេះក្តី អត្រានេះខ្ពស់ខ្លាំងជាងអត្រាមរណភាព ០,១ ភាគរយ ដែលត្រូវបានប៉ាន់ស្មានសម្រាប់ជំងឺផ្តាសាយធម្មតា ខណៈដែលតិចជាងអត្រា ២,៥ ភាគរយ សម្រាប់ជំងឺផ្តាសាយអេស្ប៉ាញ ក្នុងឆ្នាំ ១៩១៨-១៩១៩ ដែលជាជំងឺរាតត្បាតធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រដោយបានសម្លាប់មនុស្សប្រមាណ ៥០លាននាក់ នៅទូទាំងពិភពលោក ។

ខណៈការស្លាប់ដោយ Covid-19 ទាញការចាប់អារម្មណ៍ វាអាចមានផលវិបាករយៈពេលវែងពីការឆ្លងមេរោគកម្រិតតិចតួច ដូចជាជម្ងឺវិកលចរិក គេងមិនលក់ ជំងឺតំរងនោម ការឆ្លងខួរឆ្អឹងខ្នង ជំងឺដាច់សរសៃឈាមខួរក្បាល ការអស់កម្លាំងរ៉ាំរ៉ៃ ។

ទោះបីជាយើងទាំងអស់គ្នាអាចសង្ឃឹមថា ជំងឺកូវីដ-១៩ នឹង “បាត់ទៅវិញ” ដូចប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ផ្តល់យោបល់ ដោយមិនមានការគាំទ្រខាងវិទ្យាសាស្ត្រសម្រាប់សញ្ញាណនេះក៏ដោយ ។ វាមិនអាចកើតឡើងបានទេថានឹងមានវ៉ាក់សាំង ដែលអាចនឹងផលិតបានយកមកប្រើប្រាស់ក្នុងរយៈពេលពីរបីឆ្នាំ ឬក៏យូរជាងនេះ ។

ប្រវត្តិនៃជំងឺផ្តាសាយអេស្ប៉ាញអាចផ្តល់នូវសូចនាករមួយចំនួន អំពីរបៀបដែលជំងឺរាតត្បាតនឹងវិវត្តន៍ ដូចជាកំឡុងពេលដែលវារាតត្បាតរយៈពេលពីរឆ្នាំនៅជុំវិញពិភពលោក និងពីទីកន្លែងដែលរងនូវរលកនៃការឆ្លង ។
ថ្ងៃទី១០ ខែកក្កដា ២០២០ សាស្ត្រាចារ្យ Ben Cowling នៃសាលាសុខភាពសាធារណៈនៃសកលវិទ្យាល័យហុងកុង បានកត់សម្គាល់ថា “សូចនាករគួរឱ្យព្រួយបារម្ភថា រលកទីពីរនៃ Covid-19 បានចាប់ផ្តើមនៅហុងកុងហើយ” ។

ការកើនឡើងនេះស្របពេលនឹងការកើនឡើងជាសកលនូវករណីឆ្លងវីរុស កូរ៉ូណា ដែលវាធ្ងន់ធ្ងរមែនទែននៅសហរដ្ឋអាមេរិក ដែលវិជ្ជបណ្ឌិត Eric Tonerអ្នកសិក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌល Johns Hopkins សំរាប់សន្តិសុខសុខភាព បានប្រាប់ថា “នៅពេលដែលអ្នកនៅពីក្រោមទឹក វាពិតជាលំបាកនឹងប្រាប់បានថា តើរលកកំពស់ប៉ុន្មានកំពុងបោកបក់ពីលើអ្នក” ។

Toner រំពឹងថាយើងនឹងរស់នៅដោយពាក់ម៉ាស និងមានគម្លាតពីគ្នាក្នុងសង្គមក្នុងកម្រិតណាមួយជាច្រើនឆ្នាំទៅមុខ ។ មិនមែនមានតែ Toner ម្នាក់ឯងទេ នៅក្នុងការព្យាករណ៍នេះ ព្រោះការសិក្សាមួយចំនួនក៏បានរកឃើញថា រោគរាតត្បាតអាចនឹងមានដល់ឆ្នាំ ២០២២ ឬលើសពីនេះផង ។ ដូច្នេះ សូមកុំបោះចោលរបាំងមុខទាំងនោះចោលឲ្យសោះនេះ ។

ផ្ទុយទៅវិញ វាអាចជាការល្អបំផុតក្នុងការចាត់ទុកវាជាសម្លៀកបំពាក់មួយប្រភេទទៀត សម្រាប់ពាក់នៅពេលដែលសមស្របបំផុត ជាពិសេសនៅក្នុងផ្ទះជាមួយមនុស្សចម្លែកនៅក្នុងផ្សារធំៗ និងហាងនានា ក៏ដូចជាការដឹកជញ្ជូនសាធារណៈ ។ រដ្ឋាភិបាលនឹងមានតួនាទីច្រើនក្នុងការងារនេះ ។

ខណៈដែលរដ្ឋបាល ហុងកុង ហាក់បីដូចជាពូកែក្នុងការបញ្ឈប់សកម្មភាពនានា ប៉ុន្តែរដ្ឋបាលនេះអាចអនុវត្តវិធានការអោយបានច្រើន ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនសាមញ្ញ ។
វិធានការមួយបែបនេះ អាចជាការដើរតាមការនាំមុខនៃទីក្រុងប៉ារីស និងទីក្រុងដទៃទៀតក្នុងការពង្រីកការបរិភោគអាហារក្រៅផ្ទះ ។ ការលើកទឹកចិត្តអោយធ្វើការតាមពេលម៉ោងអាចបត់បែនបាន និងមានភាពមមាញឹក រួមជាមួយរយៈពេលធ្វើការពីផ្ទះ អាចកាត់បន្ថយដង់ស៊ីតេនៃអ្នកដំណើរក្នុងការដឹកជញ្ជូនសាធារណៈ ។

លើសពីនេះទៀត ទីក្រុងហុងកុងទាំងមូល តម្រូវឱ្យមានលំហូរខ្យល់កាន់តែច្រើន ហើយផ្នែកបិទបាំង ភាគខាងក្នុងដែលមានម៉ាស៊ីនត្រជាក់កាន់តែតិច ដែលសមស្របទៅនឹងការរីករាលដាលនៃ Covid-19។ សូម្បីតែនៅរដូវក្តៅ ការក្តៅ ស្អិតខ្លួន ការបែកញើស យ៉ាងហោចណាស់ក៏វាប្រសើរជាងការស្លាប់ដែរ ៕ ដោយ៖ ណានី ភូ(Micheal)