ចិនមានករណីឆ្លង ជំងឺកូវីដ-១៩ ថ្មី ចំនួន ១២៧

(ចិន)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសចិន នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា មានករ​ណី​ឆ្លង​​ជំងឺកូវីដ-១៩ ចំនួន ១២៧ ករណីថ្មី ដែលកើនឡើង ពី១០៥ ករណី កាលពីថ្ងៃមុន។ វា​​គឺ​ជាចំនួន ដែលខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៣ ខែមីនាមក។

ករណីថ្មី ទាំង ១២៧ មាន ១២២ ករណី ឆ្លងនៅ ភាគពាយព្យ នៅក្នុងតំបន់ ស៊ីងជាំង (Xinjiang) និង១១ ករណីទៀត នៅខេត្តលានីង (Liaoning) ស្ថិតនៅភាគឥសាន។ គិត្រឹមថ្ងៃទី ៣០ បំណាច់ ខែកក្កដានេះ ប្រទេសចិន មានករណីឆ្លងជំងឺកូវីដ-១៩ សរុប ចំនួន ៨៤,២៩២ ករណី៕ (ដោយ៖ ឡេង ដេត)