សូមចូលរួមរំលែកទុក្ខ! តារាសម្ដែង ប៉ែន សុផានី ជួបទុក្ខធំ

តារាសម្ដែងចាស់វស្សាដែលទើបតែឡើងងារជាជំទាវថ្មីៗ ប៉ែន សុផានី កំពុងជួបទុក្ខធំក្នុងជីវិតដោយសារតែអ្នកម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីពេលថ្មីៗនេះ។

យោងតាមការបញ្ជាក់របស់តារារូបនេះផ្ទាល់បានឱ្យដឹងថា ម្ដាយរបស់ខ្លួនបានទទួលមរណភាពហើយកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះដោយសាររោគាពាធ ក្រោយពីសម្រាកព្យាបាលអស់មួយរយៈពេលធំមក។

បច្ចុប្បន្នសពរបស់អ្នកម្ដាយតារាស្រីរូបនេះបានដឹកមកគេហដ្ឋានតម្កល់ធ្វើបុណ្យតាមប្រពៃណី។ ក្រោយបង្ហាញពីមរណទុក្ខដ៏ធំធេងនេះក៏មានបងប្អូនអ្នកគាំទ្រក៏ដូចជាសិល្បករជាច្រើនចូលរួមសោកស្ដាយនិងរំលែកទុក្ខប្រកបដោយទុក្ខសោកក្រៀមក្រំផងដែរ៕

ដោយ៖ ភូមិន្ទ