Google បញ្ជាក់​ច្បាស់​ហើយ​ថា Pixel 4a នឹង​ចេញ​នៅ​ថ្ងៃ​ទី៣ ខែសីហា​ខាងមុខ

Pixel 4a របស់ក្រុមហ៊ុន Google ដែលដំបូងឡើយមានពាក្យចចាមអារ៉ាមថានឹងបង្ហាញ​ខ្លួនជាផ្លូវការ នៅឯសន្និសីទ Google I / O កាលខែឧសភា។ ប៉ុន្តែ​មិន​ត្រឹម​តែ​មិន​បាន​បញ្ចេញ​ទូរសព្ទ​ឡើយ សូម្បី​តែ​ស្និសីទ Google I / O ក៏មិនបានកើតឡើងដែរដោយសារតែវីរុសវីរុសកូវីដ១៩។

កាលពីប៉ុន្មានថ្ងៃមុនមានពាក្យចចាមអារាមថ្មីមួយបានផ្តល់នូវព័ត៌​មានពី​កាលបរិច្ឆេទផ្លូវ​ការ​គឺថ្ងៃទី ៣ សីហា។ ប្រសិនបើចូលទៅកាន់ទំព័រពិសេសថ្មីនៅលើគេហទំព័រហ្គូហ្គល អ្នកនឹងទទួលបានរូបផ្គុំមួយ​។ ប្រសិនបើអ្នកដោះស្រាយល្បែងផ្គុំរូបនោះរួច អ្នកនឹងទទួលបានកាលបរិច្ឆេទថ្ងៃទី ៣ ខែសីហាក៏ដូចជាស្លាកដែលមានចំណងជើងថា “The Google Just What You’ve Been Waiting For Phoneទ” ។

ដោយ៖ Vireak