Xiaomi Mi10 Pro+ នឹង​មាន​បំពាក់​មក​ដោយ GPU ដែល​អាច​កែប្រែស្រប​តាម​ការ​ប្រើ​ប្រាស់

ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថានឹងបញ្ចេញ​ទូរសព្ទ​ឆ្លាត​ជំនាន់​ថ្មី Mi 10 Pro+ របស់ខ្លួនក្នុងពេលឆាប់ៗនេះដែលដំណើរការដោយបន្ទះឈីប Snapdragon 865។ យើងបានឃើញឧបករណ៍នៅក្នុងការបញ្ជី AnTuTu ដែលទទួល​ពិន្ទុ​សរុប​ចំនួន ៦៨៧.៤២២ ដែលជាកម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់បានឃើញក្នុងចំណោមស្មាតហ្វូនណាមួយ។ ឥឡូវនេះគណនី Twitter មួយឈ្មោះថា Ice universe បានបង្ហាញព័ត៌មានលំអិតមួយទៀតអំពីឧបករណ៍ដែលនឹងមកដល់ឆាប់ៗនេះថាវានឹងបំពាក់នូវ GPU ដែលអាចប្តូរថាមពល​តាម​ចិត្ត​យើង​ចង់​បាន។

យោងតាមធ្វីតធ័របានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Qualcomm ដើម្បីបង្កើនប្រសិទ្ធភាព Mi 10 Pro + ជាមួយនឹងផ្ទាំងបញ្ជាក្រាហ្វិកដែលមាននៅក្នុងកម្មវិធី Game Turbo ។ ជាមួយកម្មវិធី​នោះអ្នកនឹងអាចបង្កើនល្បឿនត GPU ទៅតាមការពេញចិត្តរបស់អ្នកជាមួយនឹងទម្រង់ជាក់លាក់។

មានពាក្យចចាមអារ៉ាមថា Mi 10 Pro + នឹងភ្ជាប់មកជាមួយអេក្រង់ល្បឿន ១២០Hz refresh កាមេរ៉ាដើម ១០៨ មេហ្គាភិចសែលអមជាមួយថាមពលថ្ម ៤.៥០០ mAh និងល្បឿនសាក ១២០W ។ យោងតាមការសន្និដ្ឋានទូរស័ព្ទនេះនឹងត្រូវបានបំពាក់ដោយឈីប Snapdragon 865 ដែលមានល្បឿនលឿនហួសកម្រិតហើយវាមានល្បឿនលឿនជាង Snapdragon 865+ បើនិយាយពីការ Over Clock CPU។

ដោយ៖ Vireak

ប្រភព៖ GSMAreana