Samsung Galaxy M31s ប្រើ​ប្រាស់អេក្រង់ទំហំ ៦,៥ អ៊ីញ AMOLED កាមេរ៉ា ៤ គ្រាប់ និងថាមពលថ្ម ៦,០០០ mAh

ទូរស័ព្ទ Galaxy M-series ដែលមានប្រជាប្រិយភាពខ្លាំងទើបតែទទួលបានសមាជិកថ្មីគឺ​ M31s។ វាបំពាក់​មកដោយបន្ទះ Infinity-O sAMOLED ទំហំ ៦.៥ អ៊ីញ។  វាក៏ជាស៊េរី M ដំបូងដែល​មាន​ល្បឿន​សាកថ្ម​ដល់ ២៥W (ជាមួយនឹងឆ្នាំងសាកដែលត្រូវបាន​ដាក់​មក​ស្រាប់នៅក្នុងប្រអប់) ដើម្បីបញ្ចូលថ្មទំហំ​ដ៏ធំ ៦០០០ mAh។ ទូរស័ព្ទនេះក៏មានរចនាឌីហ្សាញជាមួយស្រមោលខ្មៅលាយខៀវផងដែរហើយមានបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃនៅចំហៀង។

នៅផ្នែកខាងក្រោយយើងរកឃើញកាមេរ៉ាទំហំ ៦៤ មេហ្គាភីកសែល ប្រើ​ប្រាស់សេនស័រពីក្រុមហ៊ុន Sony​ គឺ IMX682 អមជាមួយកាមេរ៉ាចាប់រូបភាពទំហំ ១២ មេហ្គាភិចស៊ែល និង៥ មេហ្គាភិចស៊ែល ដែលមួយសម្រាប់ការថតរូបម៉ាក្រូ និងមួយទៀតសម្រាប់វាស់​​ចំងាយ​ ​​Portrait។ ក្រុមហ៊ុនសាំស៊ុងក៏បានប្រើ​ប្រាស់​បច្ចេក​វិទ្យា Single Take របស់ខ្លួនដែលអាចថតរូបភាព និងវីដេអូបានរហូតដល់ទៅ ១០ សន្លឹកដោយគ្រាន់តែចុចប៊ូតុងថតមួយដង។ នៅផ្នែកខាងមុខ កាមេរ៉ា Selfie មានទំហំ 32MP ដូចនៅលើ Galaxy M31 ដែរ។

ម៉ូឌែល M31 ក៏ដំណើរការលើបន្ទះឈីប Exynos 9611 និងភ្ជាប់មកជាមួយនូវរ៉េមទំហំ 6GB ឬ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ។ ថាមពលថ្ម ៦,០០០ mAh នៅខាងក្នុងអាចផ្តល់ថាមពលដល់ឧបករណ៍ផ្សេងទៀតដោយសារការសាកថ្មបញ្ច្រាសដែលមានប្រសិទ្ធិភាពបំលែង M31s ទៅជាPower bank។

ទូរស័ព្ទ Galaxy M31s នឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី ៦ ខែសីហានេះតទៅ។ ទំហំ ៦ / ១២៨ ជីកាបៃនឹងដាក់លក់ក្នុងតម្លៃ ២៧៣ ដុល្លារ ហើយ​សម្រាប់ម៉ូដែល ៨ / ១២៨ ជីកាបៃនឹងមានតម្លៃ ៣០០ ដុល្លារ។

ដោយ៖ ​Vireak