រាជរដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់២ខែទៀតដល់គ្រួសារក្រីក្រអំឡុងពេលកូវីដ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងារងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ២ ខែ ចាប់ពីខែ​សី​ហា​នេះ ដល់ខែកញ្ញា ឆ្នាម ២០២០។

គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងសង្គមកិច្ច បានបើកប្រាក់ឧបត្ថម្ភ សម្រា​ប់​​ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី១ បានជាង ៥៣ ម៉ឺនគ្រួសារ។

សេចក្តីជូនព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះផ្សាយ​កាល​ពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២០នេះថា ការបើកប្រាក់ឧបត្ថម្ភសម្រាប់​ប្រជាពល​រដ្ឋ​ក្រីក្រ និង​អ្នក​ងាយរងគ្រោះសម្រាប់ខែមិថុនា ត្រូវបានបិទបញ្ចប់ត្រឹមម៉ោង៦យប់ នា​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២០។

សេចក្តីប្រកាសលើកឡើងថា«គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ក្រសួងបានបើក​ប្រាក់ឧ​បត្ថម្ភ​ជូន​ប្រជាពលរដ្ឋក្រីក្រ និងអ្នក​ដែលងាយរងគ្រោះដោយសារជំងឺកូវីដ​១៩ ក្នុងដំណាក់​កាលទី១ មាន​ចំនួន៥៣០ ៨៣៨​គ្រួសារ គិតជាសមាជិកមានចំនួន ២ ១៥៣ ១១៤នាក់​។ ក្នុងនោះគ្រួសារ​ក្រីក្រ​កម្រិត១ មានចំនួន ១៩៨ ៦៣១ គ្រួសារ ស្មើនឹងប្រមាណ ៧៥៨ ៩៨១នាក់ និងគ្រួសារ​ក្រីក្រ​កម្រិត២ មានចំនួន ៣៣២ ២០៧គ្រួសារ ស្មើនឹង​ប្រ​មាណ ១ ៣៩៤ ១៣៣​នាក់»។

រដ្ឋាភិបាលបញ្ជាក់ថា ថវិការបស់រាជរដ្ឋាភិបាល ដែលបានឧបត្ថម្ភជូ​នមានទឹក​ប្រាក់​សរុប​​ចំនួន ៩៤ ៥៥១​ ៨៧​៦ ០០​០រៀល (កៅសិបបួនប៊ីលាន ប្រាំរយ​ហា​​សិបមួយលាន ប្រាំបីរយចិត​សិប​ប្រាំមួយពាន់រៀលគត់) ស្មើនឹងជាង ២៣លានដុល្លារអាមេរិក៕ (ដោយ៖ ឡេង ដេត)

រូបភាពតំណាងប្រជាពរដ្ឋក្រីក្រ ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល រូពីក្រសួងសង្គមកិច្ច