មន្ត្រីក្រសួងទេសចរណ៍អះអាងថា ទេសចរណ៍ក្នុងស្រុកហាក់កក្រើកឡើងវិញបើទោះជា កូវីត១៩នៅបន្ត

អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថា ភ្ញៀវទេសចរណ៍ក្នុងស្រុកហាក់កើនឡើងជាបន្តបន្ទាប់បើទោះជាជំងឺកូវីត១៩ នៅមិនទាន់បានស្ងប់ស្ងាត់កី្ត ខណៈដែលប្រជាពលរដ្ឋខ្មែរនឹងទៅកម្សាន្តតំបន់ផ្សេងៗនៅថ្ងៃឈប់សងថ្ងៃចូលឆ្នាំខ្មែរនោះ។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេចរណ៍បានប្រាប់ sky brother media តាមទូរសព្ទថា មិនថាតែនៅកម្ពុជា ឬប្រទេសណានោះទេ ជំងឺកូវីតបានរាតត្បាត ហើយធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍។ លោកបន្តថា សម្រាប់កម្ពុជាមានការធ្លាក់ចុះភ្ញៀវទេសចរណ៍បរទេសនៅរយៈពេលចុងក្រោយនេះ ប៉ុន្តែភ្ញៀវជាតិហាក់មានការកើនឡើង ហើយនឹងកាន់តែកើនឡើងនៅថ្ងៃឈប់សងថ្ងៃចូលឆ្នាំ នៅពាក់កណ្ដាលខែសីហាខាងមុខ។

តែទោះជាយ៉ាងណាលោកថា ក្រសួងទេសរចណ៍បានសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីរៀបចំវិធានការណ៍ការពារជំងឺ កូវីត១៩ ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តផ្សេងៗផងដែរ។

រាជរដ្ឋាភិបាល បានសម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​ និយោជិកទាំងអស់ឈប់សម្រាក​ដោយ​ទទួល​បាន​ប្រាក់ឈ្នួល​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ដែលឱកាសនេះប្រជាពលរដ្ឋអាចនឹងរៀបគម្រោងទៅកម្សាន្តនៅតំបន់ទេសចរណ៍ផ្សេងៗ។ បើតាមលោក តុប សុភ័ក ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២០នេះ ភ្ញៀវទេសចរណ៍ក្នុងស្រុកប្រមាណ៦០ម៉ឺននាក់ បានទៅទស្សនារមណីដ្ឋាននានានៅក្នុងប្រទេស៕

ដោយ៖ រតនៈ