Breaking News ៖ទីក្រុងហុងកុងពន្យាពេលបោះឆ្នោត ដោយសារការឆ្លងជំងឺ កូវីដ១៩

(អន្នៅតរជាតិ)៖ ថ្ងៃទី៣១កក្កដានេះ រដ្ឋបាលទីក្រុងហុងកុងបានចេញសេចក្តីប្រកាសថា ការបោះឆ្នោតសភាដែលគ្រោងធ្វើឡើងនៅខែកញ្ញាខាងមុខនេះនឹងត្រូវពន្យាពេលមួយឆ្នាំដោយសារតែការរីករាលដាលជំងឺឆ្លងកូវីដ១៩។

ទីក្រុងហុងកុងកំពុងតែទទួលរងនូវការរាតត្បាតនៃជំងីនេះ ដែលនៅថ្ងៃសុក្រនេះចំនួនអ្នកឆ្លង មានចំនួន១២១នាក់។

ទោះយ៉ាងណាក្រុមប្រឆាំងបានចោទប្រកាន់ថា រដ្ឋបាលហុងកុងកំពុងប្រើប្រាស់លេសជំងឺCOVID-19ដើម្បីបញ្ឈប់ប្រជាជនមិនឲ្យទៅបោះឆ្នោត។

អ្នកស្រីខារី ឡាមបាននិយាយថាអ្នកស្រីនឹងប្រើសិទ្ធអំណាចរបស់អ្នកស្រីដើម្បីប្រកាសអំពីការពន្យាការបោះឆ្នោតនេះដោយបញ្ជាក់ទៀតថា នេះជាការសម្រេចចិត្តដ៏លំបាកបំផុត៕ ដោយ៖សារឹទ្ធ(Micheal)