បិតាស្ថាបនិកប្រជាធិបតេយ្យ នៅកោះតៃវ៉ាន់ លោក លី តេងហ៊ុយ ទទួលមរណភាព

(អន្តរជាតិ)៖ លោក លី តេងហ៊ុយ អតីតប្រធានាធិបតីនៃកោះតៃវ៉ាន់ ដែលគេតែងប្រសិទ្ធនាមឲ្យគាត់ថាជា បិតាប្រជាធិបតី នៃកោះតៃវ៉ាន់ បានទទួលមរណភាព នៅថ្ងៃទី៣១ ខែកក្កដានេះ ហើយក្នុងជន្មាយុ៩៧ឆ្នាំ។

លោកលី បានកាន់តំណែងជាប្រធានាធិបតីកោះតៃវ៉ាន់ ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០០។

លោកលី តេងហ៊ុយ បានទទួលការកោតសរសើរ និងកិត្តិយសជាមួយការបញ្ចប់ ទៅនូវការកាន់អំនាច បែបអត្តាធិបតី ដែលលំអៀងទៅរកពហុនិយម និងប្រជាធិបតេយ្យ ប៉ុន្តែលោកក៏ជាឥស្សរជនសំបូរណ៍ទៅដោយបញ្ហាចម្រូងចម្រាស់មិនតិចទេ៕ ដោយ៖សារឹទ្ធ(Micheal)