Breaking News៖ វៀតណាមមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ជាលើកដំបូង

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅរសៀលថ្ងៃសុក្រនេះ បញ្ជាក់ថា​ បុរសអាយុ ៧០  ឆ្នាំជនជាតិវៀតណាមម្នាក់ បានស្លាប់ ដោយសារជំងឺកូវីដ-១៩។ សារព័ត៌មាន CNA រាយការថា នេះជាករណីស្លាប់ទី១ ចាប់តាំងពីការរាលដាលឆ្លងជំងឺនៅក្នុងប្រទេសវៀតណាម។

វៀតណាម បញ្ជាក់ថា នេះជាករណីលើកដំបូង ដែលបុរសមានវ័យចាស់បានស្លាប់បន្ទាប់ពីរកឃើញវិជ្ជមាននៅក្នុង ទីក្រុង ដាណាង ដែជាកន្លែងផ្ទុះឡើង បន្ទាប់ពី ១០០ ថ្ងៃមិនមានជំងឺកូវីដ-១៩។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម រាយការថា បុរសអាយុ ៧០ ឆ្នាំ ស្លាប់នៅព្រឹកថ្ងៃសុក្រ។ ក្រសួងសុខាភិបាលវៀតណាម ថាមានករណីឆ្លងថ្មី ចំនួន ៨២ ករណី ដែលមាន ២៦ ជាករណីនាំចូល ដែលធ្វើឱ្យប្រទេសស្ថិតនៅភាគខាងត្បូងមួយនេះ មានករណីហក់ឡើងគំហុកក្នុង១ ថ្ងៃ៕ (ដោយ៖ ឡេង ដេត)